• សាហាវហួស! សេដ្ឋីនី​ថៃ​ ដែល​ល្បីល្បាញ​ខាង​រួមភេទ​មួយថ្ងៃ ២៨​ដង លែងលះ​ស្វាមី​ទី ១៤ និងកំពុងស្វែងរក មុខសញ្ញាថ្មី ​!

    មនុស្ស​ជាច្រើន​នឹកគិត​ថា ប្តី​ទី​១៤ របស់​សេដ្ឋីនី​ថៃ​រូបនេះ ប្រាកដ​ជា​បុរស​សង្ហារ​មាឌធំ​ខ្ពស់ មុខមាត់​យ៉ាងហោច​ក៏​មាន​អំណោយទាន តែ​ការពិត​ទៅ​គ្រាន់តែ​ជា​បុរស​ធម្មតាៗ​ម្នាក់​ប៉ុណ្ណោះ ។​

    ប៉ុន្មាន​ថ្ងៃមុន​នេះ សេដ្ឋីនី​ថៃ​ឈ្មោះ Lan Leena Jungjanya អាយុ ៦០​ឆ្នាំ មានឈ្មោះ​ហៅ​ក្រៅ Leena Jung បានប្រកាស​ក្តែងៗ​ថា ទើប​លែងលះ​ស្វាមី​ទី ១៤ ហើយ​កំពុង​រក “​មុខសញ្ញា​” ថ្មី ។ មូលហេតុ​គឺ​ស្វាមី​ទី ១៤ នោះមិន​ឆ្លើយតប​បាន​តម្រូវការ​តណ្ហា ២៨​ដង​/១​ថ្ងៃ​របស់​គាត់ ។​

    ​មិន​ត្រឹម​ប្រកាស​ព័ត៌មាន​ទេ សេដ្ឋីនី​តណ្ហា​ក្រាស់​រូប​នេះ​នៅ​បាន​ទម្លាយ​ចេញ​រូបភាព​នៃ​បុរស​ទើបត្រូវ​…​ទាត់​ចោល​ម្នាក់នេះ​ទៀត។​ ​តាម​ស្តង់ដារ​ដ៏ “​តឹងតែង​” អាយុ​ក្រោម ២៥​ឆ្នាំ កម្ពស់ ១,៨​ម៉ែត្រ​ឡើង ទម្ងន់​ក្រោម ៧០​គីឡូក្រាម សាច់ដុំ​ក្បាលពោះ ៦​ដុំ ផ្ទៃមុខ​ស្អាតបាត​… ។​

    បណ្តាញ​សង្គម​ថៃ​នៅ​ច​ចាម​អារាម​ថា បុរស​នេះ​មាន​ជំងឺសរសៃប្រសាទ ហើយ​តម្រូវឲ្យ​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ។ ប៉ុន្តែ​សេដ្ឋីនី​រូបនេះ បាន​ឆ្លើយតប​វិញ​ថា ៖ បុរស​នោះ​ជា​តន្ត្រីករ ដែល​មាន​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ជាង ២០០​បទ ហើយ​ជា​អ្នក​នៅ​ស្រុកកំណើត​ជាមួយគ្នា។ មូលហេតុ​ដែល​គាត់​ត្រូវ​ទៅ​មន្ទីរពេទ្យ​ប្រចាំ​នោះ ព្រោះ “​វះកាត់​ត្របកភ្នែក​” ! ។​

    ​ចាំ​មើល​ប្តីទី ១៥​វិញ យ៉ាងម៉េច​ដែរ​! នេះបានដូចចាស់ៗតែងនិយាយថា បើមានលុយ ទោះហៅខ្មោចមកកិនម៉្សៅអោយក៏បានដែរ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ