• ចាស់តែខ្លឹម! ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ​ប្រកួត Judo​ សាកល្បង ជាមួយនិង​ជ័យលាភី Judo Olympic 2016 (​វីដេអូ​)

    ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​និង​ទួ​គី នា​ទីក្រុង Sochi លោកពូ​ទីន​បាន​ហ្វឹកហាត់ Judo ហើយ​ប្រកួត​លេង​ជាមួយ Beslan Muelranov ជ័យលាភី Judo Olympic 2016 ។​

    ក្នុងអំឡុង​សម​សាកល្បង​នេះ លោកពូ​ទីន​បាន​រងរបួស​ម្រាម​ដៃស្តាំ​យ៉ាង​នេះ​ក្តី​លោក​ពោល​ថា ៖ ការហ្វឹកហាត់ Judo ជួយ​ឲ្យ​លោក​រក្សា​បាន​ស្មារតី​សកម្ម និង​ខួរក្បាលសង្កេតមើល​ជាក់ស្តែង​ពី​ពិភពលោក​ជុំវិញ​យើង ។

    “​របកគំហើញ​ល្បីល្បាញ​មួយ​អំពី​វេជ្ជសាស្ត្រ​គឺ​កម្រិត adrenaline ក្នុង​រាងកាយ​កើនឡើង ពេល​ហាត់ប្រាណ​លេង​កីឡា។ វា​ជួយ​កែសម្រួល​ស្មារតី និង​ចក្ខុវិស័យ​អំពី​ពិភព​ជុំវិញខ្លួន ។ ខ្ញុំ​អាច​និយាយថា កីឡា​ជួយ​ឲ្យ​អ្នក​មាន​ភាពជាក់ស្តែង​ជាង​មុន​” -​លោកពូ​ទីន ធ្វើការ​ចែករំលែក ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ