• លោក ហ៊ុន ម៉ាណែត ទៅជួបអគ្គរដ្ឋទូតអាមេរិក ពិភាក្សាអំពីកិច្ចការ អំពីកិច្ចការប្រឆាំងភេរវកម្ម !!!

    នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយពិភាក្សាអំពីកិច្ចការ អំពីកិច្ចការប្រឆាំងភេរវកម្ម។ នេះបើតាមការផ្សព្វផ្សាយនៅលើគេហទំព័រ Facebook របស់ស្ថានទូតអាមេរិក។

    ស្ថានទូតបានផ្សព្វផ្សាយថា «លោកឯកអគ្គរដ្ឋទូត Heidt និងលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានធ្វើការពិភាក្សាគ្នាប្រកបដោយផ្លែផ្កាមួយក្នុងពេលដែលលោកទាំងពីរពិសារអាហារថ្ងៃត្រង់ក្នុងថ្ងៃនេះ នៅនិវាសដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត។ ប្រធានបទពិភាក្សារួមមានកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹង ភេរវកម្ម»

    ស្ថានទូតនេះ ក៏រំលេចអំពីកិត្តិនាមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតដែរថា «លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា West Point នៅឆ្នាំ ១៩៩៩»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ