• Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាម ជម្រុះយក៧ក្រុម ឡើងទៅភ្នំពេញ

    កំពង់ចាម៖ មណ្ឌលទី៧នៃកាប្រកួតវគ្គជម្រុះ Tiger Street Football Festival 2019 បានមកដល់ខេត្តកំពង់ចាមហើយ ដោយមានក្រុមចំនួន៧៦បានដាក់ពាក្យចូលរួមប្រកួតខណៈមានក្រុមជើងខ្លាំងជាច្រើនប្រចាំមណ្ឌលនេះមានក្តីសង្ឃឹមខ្ពស់ដណ្តើមកៅអីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញនាថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

    ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម លោក តឹក សេងហុង នាយកគ្រប់គ្រងស្លាកសញ្ញាស្រាបៀរថៃហ្គ័របានលើកឡើងថា សម្រាប់ឆ្នាំ២០១៩ នេះគឺ ជាលើកទី៧ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩នេះឡើង។ ហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ យើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០,០០០ដុល្លារ។

    លោកបាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្តនិងលេងដោយយុត្តិធម៌ (FairPlay)ជាពិសេសត្រូវខិតខំដើម្បីដណ្តើមយកពានទូទាំងប្រទេសយកមកទឹកដីខេត្តកំពង់ចាម។ ការប្រកួតជម្រុះនឹងធ្វើនៅទីលានកោះពេជ្រមាត់ទន្លេ ខេត្តកំពង់ចាម ថ្ងៃទី១៦ និង ១៧ ខែកុម្ភៈ ដោយមានក្រុមចូលរួម ក្រុម៧៦ ខណៈមណ្ឌលកំពង់ចាមនេះត្រូវយក៧ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ