• ចំប៉ីខ្មៅ​ លែង​ញញឹម​​ដូច​មុន​ទៀត​ហើយ ក្រោយបាន​ឯកសណ្ឋានថ្មី

    នៅ​ព្រឹក​ថ្ងៃ​ទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នេះ ​បុគ្គល​យិន ហេង ហៅ​ចំប៉ីខ្មៅ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​សាកសួរ​បន្ត​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាមមាត្រា៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

    នៅ​ពេល​នាំ​មក​កាន់​តុលាការ​កាល​ពី​ព្រឹកមិញ ចំប៉ីខ្មៅ​បាន​ផ្លាស់​ប្ដូរ​ឯកសណ្ឋាន​ ដោយ​មាន​ស្លៀក​ពាក់​ឯកសណ្ឋាន​អ្នកទោស​ព្រម​ជា​មួយ​ដៃ​ជាប់​ខ្នោះ ​ដោយ​មាន​ទឹក​មុខ​ស្រពាប់ស្រពោន លែង​ញញឹម​​ដូច​មុន​ទៀត​ហើយ។

    ​បញ្ជាក់​ថា យិន ហេង ហៅ​ចំប៉ី​ខ្មៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ក្រោយ​ពី​​រូប​គេ​បាន​បង្ហោះ​វីដេអូ​ជេរ​ប្រមាថ​ជាតិសាសន៍​ខ្មែរ​នៅ​លើ​បណ្តាញ​សង្គម ​ដោយ​សារ​ខឹង​នឹង​បុរស​មិន​ស្គាល់​មុខ​ ៣ នាក់​បាន​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​របស់​ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ