• មូលហេតុដែល ណាប៉ូឡេអុង បូណាបាត៍ ក្លាយជាអធិរាជបារាំង ដោយមិនជាប់ឈាម ជនជាតិបារាំងបន្តិចសោះ

    ណាប៉ូឡេអុង ​កើត​នៅថ្ងៃ​ទី​១៥​សីហា ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាង ដ៏ក្រីក្រ​មានកូន​ច្រើន​ (សូមបញ្ជាក់​ថា ណាប៉ូឡេ​អុង​ នេះ​មិនមែន​ឈាម​ បារាំង​ទេ​ ការបានជាអធិរាជប្រទេស​បារាំង​នេះ​ អស្ចារ្យណាស់​) ដោយ​បានទទួលការអនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​អាយុ​ ១១ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​ អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល​ណាប៉ូឡេអុង​ បានដំណើរ​ជីវិត យ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​

    អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ ទូឡុង តែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ​សក្តិ​សម​ដែរ។​ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​ តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ​ជាអ្នក​បង្រ្កាប​ប្រជា​ជន​ ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជាហេតុ​ឲ​គាត់​ទទួល​បាន​ឋានៈ​គ្រាន់​បើ​ឡើង។​

    គាត់​រៀបការ ជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីន ដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរជន​ជាច្រើន​ ជាហេតុ​ឲ​ណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ អ៊ីតាលី​ ធ្វើការនេះ​បាន​ជ័យ​ជំនះជានិច្ច​មក​ អាយុ​២៨​ឆ្នាំ​បាន​ជា​ឧត្តម​សេនីយ និង​ចេញ​ទៅ​ធ្វើ​សង្រ្គាម នៅ​ប្រទេស​អេហ្សីប្ត​ បាន​ជ័យ​ជំនះ​ដ៏​ធំ ជាហេតុ​ឲ​បាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។

    ណាប៉ូឡេអុងត្រូវបានគេចារឈ្មោះទុកថាជាមេដឹកនាំមួយរូប ប្រកបដោយភាពវាងវៃខាងផ្នែកយុទ្ធសាស្រ្តសង្រ្គាម។ ជាមេដឹកនាំដែលបាននាំប្រទេសបារាំងទៅរកភាពរុងរឿង និងមានទឹកដីធំធេងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបារាំង។ ក៏ប៉ុន្តែ ណាប៉ូឡេអុងក៏ជាប់ឈ្មោះផងដែរថាជាមេដឹកនាំដែលប្រកបដោយមហិច្ឆតាខ្ពស់ហួសហេតុ ដែលបង្កជាសង្រ្គាមឈ្លានពានវាតទីពាសពេញតំបន់អឺរ៉ុប។

    សូមបញ្ជាក់​ថា ណាប៉ូឡេ​អុង​ នេះ​មិនមែន​ឈាម​ បារាំង​ទេ​ ការបានជាអធិរាជប្រទេស​បារាំង​នេះ​ អស្ចារ្យណាស់ ដោយបច្ចុប្បន្ន សាកសពរបស់ណាប៉ូឡេអុងត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរមួយក្នុងក្រុងប៉ារីស ឈ្មោះថា “Les Invalides”៕

    ប្រភព៖ ឆាយ លីណា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ