• Samsung បើកយុទ្ធសាស្ត្រ​លក់​ថ្មី «យក iPhone មក​ប្ដូរ​យក​ Galaxy S10 ជំនាន់​ថ្មី!»

    Galaxy S10 នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ ហើយ​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ក៏​បាន​ចាប់​ផ្ដើម​​​ហើយ​ នៅ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន។ ជា​មួយ​ Galaxy S10 ថ្មី​នេះ Samsung ក៏​បាន​បង្កើត​យុទ្ធសាស្ត្រ​លក់​ថ្មី ​ដើម្បី​អូស​ទាញ​អ្នក​ប្រើ​ប្រាស់ iPhone។

    ជាក់ស្ដែង​ Samsung ប្រចាំ​សហរដ្ឋអាមេរិក​ ហ៊ាន​ឲ្យ​​​តម្លៃ​ ៥៥០ ដុល្លារ សម្រាប់​អ្នក​ដែល​យក​ iPhone XR, iPhone XS, iPhone XS Max, iPhone X, iPhone 8/8 Plus មក​ប្ដូរ​យក​ Galaxy S10 ជំនាន់​ថ្មី។ iPhone ម៉ូដែល​ចាស់ៗ​ក៏​អាច​បាន​តម្លៃ​ខ្ពស់​ផង​ដែរ ដោយ iPhone 7/7 Plus បាន​តម្លៃ ៣០០ ដុល្លារ,​ iPhone 6s/6s Plus បាន​តម្លៃ ១៥០ ដុល្លារ, iPhone 6 Plus បាន​តម្លៃ ១០០ ដុល្លារ និង iPhone 6 បាន​ ៧៥ ដុល្លារ។

    ក្រៅ​ពី iPhone ស៊េរី​ខ្ពស់ ស្មាតហ្វូន​ដទៃ​ទៀត​ដែល​អាច​បាន​តម្លៃ ៥៥០ ដុល្លារ មាន​ដូច​ជា​ Galaxy Note9, Galaxy Note8, Galaxy S9/S9 Plus, LG V40 និង​ Pixel 3/3 XL។ គួរ​ដឹង​ថា​តម្លៃ​ដែល​ផ្ដល់​ជូន ក៏​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​ស្មាតហ្វូន​ផង​ដែរ។

    Galaxy S10 ​រំពឹង​ថា​នឹង​មាន​បី​ម៉ូដែល​ផ្សេង​គ្នា រួម​មាន​ Galaxy S10e, Galaxy S10 និង Galaxy S10 Plus។ សម្រាប់​ម៉ូដែល​ Galaxy S10 Plus មាន​ប្រភេទ​​ពិសេស​ដែល​មាន​បំពាក់​ RAM ទំហំ​ដល់ ១២ GB និង​អង្គ​ផ្ទុក ១ TB ដែល​រំពឹង​ថា​មាន​តម្លៃ​​​ប្រមាណ ១៥០០ ដុល្លារ​ឯណោះ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ