• ឈីលី ចូលរួម​ជាមួយ​អាហ្សង់ទីន ប៉ារ៉ាហ្គាយ និង​អ៊ុយរ៉ាហ្គាយ ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030

    (ឈីលី)៖ ប្រទេសនៅតំបន់អាមេរិកឡាទីន ឈីលី បានប្រកាសពីការចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ បាល់ទាត់ FIFA World Cup 2030 ជាមួយប្រទេសក្នុងតំបន់រួមមាន អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ជាដើម។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា World Cup 2030 ជាខួបគម្រប់ ១០០ឆ្នាំនៃព្រឹត្តិការណ៍ដែលត្រូវ បាន រៀបចំឡើងរយៈពេល ៤ឆ្នាំម្តង តែមិនទាន់រកឃើញម្ចាស់ផ្ទះនៅឡើយទេ ខណៈប្រទេសស្ថិតនៅទ្វីប អាមេរិក អ៊ុយរ៉ាហ្គាយ ធ្លាប់បានធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះមុនគេតាំងពីឆ្នាំ១៩៣០មក និងពាន នេះមុនគេទៀតផង។

    ក្នុងរយៈពេលជាច្រើនថ្ងៃថ្មីៗនេះ ប្រទេសអង់គ្លេស និងអៀរឡង់ ក៏បានជួបប្រជុំគ្នា ដើម្បីចូលរួមប្រកួតប្រជែងធ្វើ ម្ចាស់ ផ្ទះនៃយុទ្ធនាការនេះផងដែរ ដ្បិតម្ចាស់ផ្ទះ World Cup 2026 ដែលសម្រេចបន្ថែមក្រុមមានដល់ទៅ ៤៨ក្រុមត្រូវបាន រៀបចំឡើងនៅ៣ប្រទេសផ្សេងគ្នាគឺអាមេរិក កាណាដា និងម៉ិចស៊ិច។

    គួរបញ្ជាក់ផងថា ប្រទេសឈីលី បានទទួលធ្វើម្ចាស់ផ្ទះ World Cup នេះម្តងរួចមកហើយកាលពីឆ្នាំ១៩៦២ មុនពេលប្រទេសក្នុងតំបន់ ប្រេស៊ីល បានរៀបចំនៅឆ្នាំ២០១៤៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ