• តុលាការធម្មនុញ្ញថៃ ទទួលយកពាក្យបណ្ដឹងសុំរំលាយគណបក្សថៃរក្សាជាតិ (TRC) របស់គណកម្មាការរៀបចំការបោះឆ្នោត (EC) ហើយ

    (បាងកក)៖ នៅទីបំផុត តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្ដឹងសុំរំលាយគណបក្សថៃរក្សាជាតិ (Thai Raksa Chart Party (TRC) របស់គណកម្មាការរៀបចំការបោះឆ្នោត (EC) ហើយ ជុំវិញការតែងតាំងព្រះនាងម្ចាស់ អ៊ុលបុលរតនា (Ubolratana) ជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងឲ្យបក្សមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

    ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងបន្ទាប់ពីបានពិចារណាលើសំណើរបស់ EC អស់រយៈ ពេលជាង១ម៉ោង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុននឹងប្រកាសថាចៅក្រមទាំងអស់បានសម្រេចចិត្តជា ឯកច្ឆ័នទទួលយកពាក្យបណ្ដឹងសុំរំលាយ គណបក្សថៃរក្សាជាតិ ជុំវិញការតែងតាំងព្រះនាងម្ចាស់ អ៊ុលបុលរតនា (Ubolratana) ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលទង្វើនេះត្រូវបានគេចោទប្រកាន់ថាជាការរំលោភបំពាន លើប្រព័ន្ធរដ្ឋធម្មនុញ្ញរាជានិយមថៃ។ ប៉ុន្តែព្រមពេលជាមួយគ្នា តុលាការធម្មនុញ្ញថៃមិនបានបង្គាប់គណបក្សមួយ នេះបញ្ឈប់ការយុទ្ធនាការឃោសនាបោះឆ្នោត ឬសកម្មភាពនយោបាយរបស់ខ្លួនឡើយ។

    គួរជម្រាបថា យោងតាមសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញថៃ គណបក្សថៃរក្សាជាតិមានរយៈពេល៧ថ្ងៃ ដើម្បីដាក់សក្ខីកម្មការពារខ្លួន ខណៈការសម្រេចចិត្តលើកចុងក្រោយលើជោគវាសនារបស់គណបក្សស្និទ នឹងអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន មួយនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ មុននឹងការបោះឆ្នោត សកលនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ