• នេះជាមូលហេតុដែល Justin Bieber និង Hailey Baldwin ពន្យារ​ពេល​ពិធី​រៀបការ

    (អាមេរិក)៖ Justin Bieber និង Hailey Bieber ដែលគ្រប់គ្នាដឹងហើយថាពួកគេបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ ទោះបីជាមិនទាន់ មានពិធីរៀបការជាផ្លូវការក៏ដោយប៉ុន្តែកន្លងមកតារាហូលីវូតទាំងពីរបានប្រកាសថាពួកគេ នឹងរៀបការឆាប់ៗស្រាប់តែ ផែនការនេះប្រែប្រួលម្តងហើយម្តងទៀត។

    តារាចម្រៀង Justin Bieber និង Hailey បានបោះបង់គម្រោងរៀបការ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ខាង មុខនេះធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿព្រោះតែពួកគេសម្រេចចិត្តដើរផ្លូវជាមួយ គ្នាហើយ។ ម្ចាស់បទ “Beauty and A Beat” រូបនេះត្រូវបានគេនិយាយថា លោកពន្យារពេលរៀបការព្រោះតែចង់ឲ្យ សុខភាពប្រសើរឡើងជាមុន សិនចង់សំដៅទៅលើសុខភាពផ្លូវចិត្តរបស់ Justin ហើយមិនយូរឡើយគេនិង Hailey នឹងរៀបចំពិធីរៀបការ ដោយមានការចូលរួមពីសមាជិកគ្រួសារ មិត្តភក្តិ ប៉ុន្តែពេលនេះមានតែ Hailey ប៉ុណ្ណោះនៅផ្តល់ជា កម្លាំងចិត្ត។

    ប្រភពស្និទ្ធនឹងតារាប្រុសរូបនេះបង្ហើបឲ្យដឹងថា តាមពិតអ្នកទាំងពីរបានកំណត់កាលបរិច្ឆេទរួចទៅហើយ ប៉ុន្តែ ពួកគេចង់រក្សាការសម្ងាត់និងចង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្នុងថ្ងៃដ៏វិសេសនោះ ដូច្នេះអ្នកទាំងពីរមិនចង់ឲ្យមានការ ចុះផ្សាយជាមុនទេរង់ចាំរហូតដល់ពេលវេលាមកដល់នោះគ្រប់គ្នានឹងចងចាំវាមិនភ្លេច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ