• ជិតជួប idol ទៀតហើយ! ទិនហ្វី ទើបតែបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានខ្សែភាពយន្តរឿង “Kung Fu Hustle វគ្គ ២”

    អ្នកទាំងអស់ដឹងដែរទេ ទស្សនិកជនជាច្រើនត្រូវបានគេសន្យាថានឹងមានរឿងភាគបន្ទាប់សម្រាប់ខ្សែភាពយន្ត Kung Fu Hustle បន្ទាប់ពីការចេញផ្សាយរឿងនេះដំបូងនៅក្នុងឆ្នាំ ២០០៤?

    មើលទៅនៅទីបំផុតវាពិតជាបានកើតឡើងមែន ដោយសារតែលោក Stephen Chow (ទិនហ្វី) ដែលជាតួឯកក្នុងរឿង Kung Fu Hustle បានបញ្ជាក់ថារឿងភាគបន្តកំពុងស្ថិតនៅក្នុងការផលិត។

    យោងតាមកាសែត The Straits Times បានសរសេរថាតារាសម្ដែងវ័យ ៥៦ឆ្នាំរូបនេះ បានធ្វើអោយលេចលឺព័ត៍មាននេះទៅកាន់អ្នកគាំទ្រក្នុងព្រឹត្តិការណ៏ផ្សព្វផ្សាយមួយសម្រាប់ខ្សែភាពយន្តថ្មីរបស់គាត់ដែលមានចំណងជើងថា The New king of Comedy នៅ Guangzhou ប្រទេសចិន។

    ហើយអ្វីដែលអ្នកមិនដឹងនោះ ក៏មានពាក្យចចាមអារ៉ាមអំពីរឿងភាគបន្ទាប់ដែលអាចកើតមានសម្រាប់ខ្សែភាពយន្តដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០១៨ ប៉ុន្តែលោកទិនហ្វីមិនបានបញ្ជាក់អ្វីទាំងអស់ពីពាក្យចចាមអារ៉ាមទាំងនោះរហូតមកដល់ពេលថ្មីៗនេះ។

    វីដេអូរបស់លោកទិនហ្វីដែលបានបញ្ជាក់ថារឿងភាគ២នឹងកើតឡើង ត្រូវបានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo ហើយវាទទួលបានការចាប់អារម្មណ៍និងចែករំលែកបន្តជាច្រើន។ ទោះជាយ៉ាងណាក៏ដោយលោកទិនហ្វីបានកត់សម្គាល់ថា វាមិនប្រាកដថារឿងនេះមានឈ្មោះថា Kung Fu Hustle 2 ទេប៉ុន្តែវានឹងស្រដៀងគ្នា។ ប្រហែលជាពួកគេកំពុងប្ដូរឈ្មោះខ្សែភាពយន្ត?

    ការបង្ហាញព័ត៍មានលម្អិតបន្ថែមទៀតអំពីរឿងភាគបន្ទាប់នេះ លោកបានប្រាប់អោយដឹងថាខ្សែភាពយន្តនឹងត្រូវកំណត់បញ្ចាំងនៅបរទេស និងមិនមែននៅក្នុងប្រទេសចិនដូចជាខ្សែភាពយន្តភាគដំបូងឡើយ។

    គាត់បានពន្យល់ថាខ្សែរឿងគឺស្ថិតទៅក្នុងសម័យទំនើប និងទិសដៅនៃខ្សែភាពយន្តនេះនឹងមានភាពស្រដៀងគ្នាទៅនឹងខ្សែភាពយន្តដំបូង។ លើសពីនេះទៅទៀតគាត់បាននិយាយថាគាត់អាចធ្វើអោយមានភាពល្បីល្បាញនៅក្នុងខ្សែភាពយន្តភាគបន្ទាប់នេះ ប៉ុន្តែជាបញ្ហាគាត់បាននិយាយថាគាត់មិនអាចដើរតួនៅក្នុងឈុតឆាកវាយប្រហារបានទៀតទេ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ​៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ