• Floyd បង្ហោះរូបភាពបញ្ចេញភាពហ៊ឺហា ឃើញពាក់មាសពេជ្រស្រោចពេញខ្លួន នៅលើបណ្តាញសង្គម Twitter!

    អ្នកប្រដាល់អ្នកមាន​ឡូយឆាយ Floyd Mayweather មានបង្ហោះវីដេអូខ្លីមួយបង្អួតពីការសោយសុខ ជាមួយនឹងលុយដុល្លារ និង មាសពាក់ស្រោចខ្លួន សូម្បីតែពែងដាក់ទឹកសម្រាប់ផឹកក៏ជាមាសសុទ្ធដែរ ។

    មិនតែប៉ុណ្ណោះ Floyd បានសរសេរបន្ថែមថា គេចូលចិត្តប្រើមាសសុទ្ធ ដែលមាសសុទ្ធនេះហើយគឺជាក្តីសុខពិតប្រាកដរបស់គេ ហើយរបស់ដែលគេប្រើសុទ្ធតែជារបស់ពិត ។ ការធ្វើបែបនេះមិនមែនជាលើកទី ១ នោះទេ ដែលកន្លងមកកីឡាកររូបនេះក៏ធ្លាប់បានបង្ហោះរូបភាពបែបបង្អួតទ្រព្យសម្បត្តិរបស់ខ្លួនជាញឹកញយផងដែរ ។

    គួរបញ្ជាក់ផងដែរថា អ្នកប្រដាល់វ័យ ៤១ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ៥៥០ លានដុល្លារ នឹងកំពុងតែមានកំណត់ត្រាល្អបំផុត គឺប្រកួតមិនដែលចាញ់ឡើយ ដែលធ្លាប់បំបាក់កីឡាករជើងខ្លាំងប្រដាល់ពិភពលោក Manny Pacquiao សញ្ជាតិភីលីពីន ដោយពិន្ទុកាលពីឆ្នាំ ២០១៥ ៕

    ប្រភព៖ ប្រជាប្រិយ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ