• មិនគួរឲ្យជឿ! នារីម្នាក់ ដែលបានជួបគ្រោះថ្នាក់ ដោយជិះម៉ូតូបុកគូទរថយន្តពីក្រោយ លើស្ពានព្រែកកោះប៉ោ នៅមានជីវិតទេ

    ពិតជាមិននឹកស្មានថាគាត់នៅមានជីវិត្តសោះ បេីតាមរូបភាពគ្រោះថ្នាក់មួយនេះ ហើយយើងសូមចូលរួមត្រេកអរផង ពិតជាសំណាងមួយក្នុងគ្រោះ១០០០មែន។

    កាលពីម្សីលមិញថ្ងៃទី១៤កុម្ភះ មានស្រី២នាក់ជិះម៉ូតូបុកគូទរថយន្តនៅលេីស្ពាន ព្រែកកោះប៉ោ ហៅស្ពានកោះកុង ខេត្តកោះកុង ដោយមានសារព័ត៌មានជាច្រេីនចុះថា ស្លាប់ស្រ្តីម្នាក់និង រងរបួសធ្ងន់ម្នាក់។

    តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ «កូកស្រលាញ់ មាក់ប៉ា» ផុសរូបស្រី្តរងគ្រោះ និងរៀបរាប់ថា៖ «😇គាត់អត់អីទេបាទសូមជូនពរអោយឆាប់ជាណាបាទ🙏 គ្រោះថ្នាក់នៅលើស្ពានកោះកុងពេលព្រឹក 14.02.2019 😰🙏សូមជូយ Share ម្នាក់មួយផងបាទ …..🙏🤭»

    សូមបញ្ជាក់ថា ប្រភពពីកន្លែងកើតហេតុអោយបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មកររោងចក្រ បានខូចនៅលើស្ពាន ក៏មានការផ្លាស់ប្តូរកម្មករទៅរថយន្តថ្មីមួយទៀត ហើយម្ចាស់អង្គុយនៅលើរថយន្តផ្នែកខាងក្រោយ ដើម្បីរងចាំជាងមកជួសជុល ក៏ស្រាប់តែ ឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ ២០១៨ មួយគ្រឿងបើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរម្នាក់ បើកយ៉ាងលឿន។

    ស្រាប់តែមកដល់ចំណុចកើតហេតុក៏បុករថយន្តពីក្រោយតែម្តង បណ្តាលធ្វើឲ្យនារីម្នាក់ ដែលគេសង្ស័យថាបានស្លាប់ទៅហើយ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្រោយកើតហេតុនារីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែតខេត្ត ចំណែកឯម៉ូតូ និងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ