• សុទ្ធតែស្រីស្អាត ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

    ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩កម្លាំងនគរបាលស្នងការដ្ឋានខេត្តស្វាយរៀង ផែនអន្តោប្រវេសន៍បានសហការជាមួយរដ្ឋបាលក្រុងបាវិត អធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងលោកវរសេនីយ៍ឯក ឃន តារាសម្បត្តិ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្តស្វាយរៀង។នៅពេលចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល បានរកឃើញជនបរទេស ៤នាក់ ស្រី ៣នាក់ សញ្ជាតិ វៀតណាម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន មាន៖

    ១.ឈ្មោះ ហាយ វៀកហុង ភេទប្រុស អាយុ៦៦ឆ្នាំ,

    ២.ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ,

    ៣.ឈ្មោះ ប៊ួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ

    ៤.ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ រួមទាំង វត្ថុតាងមាន ម្សៅក្រាមពណ៍សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន ៣កញ្ចប់ធំ, ថ្នាំគ្រាប់ (អ៉ិចស្តាស៊ី) ចំនួន ៤០គ្រាប់ និងទូរស័ព្ទដៃចំនួន ៥គ្រឿង។

    បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យខាងជំនាញគ្រឿងញៀន ក្រុងបាវិត ដើម្បីបន្តនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ