• «ទីក្រុង​បាងកក» និង «ទីក្រុង​ឈៀងម៉ៃ» ជាប់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតក្នុងពិភពលោក!

    ខណៈ​ពេល​ដែល​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ កំពុង​ជួបប្រទះ​បញ្ហា​ផ្សែង​ពុល​កាន់​តែ​អាក្រក់ ទីក្រុង​ឈៀងម៉ៃ​ក៏​កំពុង​រង​ផល​ប៉ះពាល់​នេះ​ដែរ។

    យោង​តាម​ស្ថិតិ​ពី សន្ទស្សន៍គុណភាពខ្យល់ (AQI) នា​ព្រឹក​នេះ​បង្ហាញ​ថា ទីក្រុង​ឈៀងម៉ៃ​ជាប់​លេខ ៥ ដែល​មាន​ការ​បំពុល​អាក្រក់​បំផុត ខណៈ​ពេល​ដែល​ទីក្រុង​បាងកក​ឈរ​នៅ​លេខ ៧។ ទីក្រុង​ទាំង​ពីរ​នេះ ត្រូវ​បាន​ចាត់​ចូល​ជា​ទីក្រុង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លាំង​ហើយ​ប្រជាជន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។ ក្រៅ​ពី​នេះ ខេត្ត​មួយ​ផ្សេង​ទៀត​របស់​ថៃ​គឺ​ខេត្ត Khon Kaen ក៏​កំពុង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​គុណភាព​ខ្យល់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ផង​ដែរ។

    យ៉ាង​ណា​មិញ រដ្ឋាភិបាល​ថៃ​កំពុង​ដុត​ដៃ​ដុត​ជើង​ស្វះ​ស្វែង​រក​មធ្យោបាយ​ដើម្បី​កម្ចាត់​ពុល​ចេញ​ពី​ទីក្រុង​ដោយ​ប្រើ​​វិធី​សាស្ត្រ​ផ្សេង​ៗ​ដូច​ជា​ការ​បាញ់ទឹក​នៅ​តំបន់​ដែល​មាន​ផ្សែង​ពុល​ដើម្បី​បំបាត់​ការ​ចុះ​អ័ព្ទ​ជា​ដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ