• Man Utd និង PSG ត្រូវ​​សហព័ន្ធ UEFA ចោទ​ប្រកាន់​ជុំវិញ​ទង្វើ​របស់​អ្នក​គាំទ្រ

    (ក្រុងឡុងដ៍)៖ ការប្រកួតក្នុងវគ្គ ១៦ក្រុមជើងទី១ នៃពានរង្វាន់អឺរ៉ុប UEFA Champions League ពេលនេះសហព័ន្ធ បាល់ទាត់ទ្វីបអឺរ៉ុប UEFA បានដាក់ការចោទប្រកាន់ទៅលើក្លឹបអង់គ្លេស Manchester United និង Paris St-Germain បន្ទាប់ពីមានបញ្ហាដែលបានធ្វើការប្រកួតនៅកីឡដ្ឋាន Old Trafford នាថ្ងៃទី១៣ ខែកុម្ពៈ ឆ្នាំ២០១៩។

    ការប្រកួតដែលបញ្ចប់ទៅដោយ PSG បានយកឈ្នះលើម្ចាស់ផ្ទះ Man Utd ២-០ ក្រោយចប់ការប្រកួត UEFA បានរកឃើញកំហុសមួយចំនួនរបស់ក្រុមទាំងពីរ មុនការប្រកួតចាប់ផ្ដើមដោយមានការរកឃើញការខូចខាត គឺមានកៅអី ៨០០កន្លែងត្រូវបានខូចខាត និងអតីតកីឡាកររបស់ Man Utd គឺកីឡាករខ្សែបម្រើប្រយុទ្ធ Angel di Maria ត្រូវបានក្រុមម្ចាស់ផ្ទះគប់ដបមកលើនៅក្នុងវគ្គទី២។ យ៉ាងណាមិនមានការចាប់ខ្លួននរណាម្នាក់ក្នុងរឿងនេះទេ ប៉ុន្តែបុរសម្នាក់ត្រូវបានគេបណ្ដេញចេញពីកីឡដ្ឋាន។

    គួរបញ្ជាក់ផងថា ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់ក្លឹបទាំងពីរបានបង្កភាពមិនត្រឹមត្រូវក្នុងកីឡដ្ឋាន Old Trafford ដែលកើតចេញពីទង្វើរបស់អ្នកគាំទ្រនៃក្លឹប Man Utd គប់របស់របរចូលទីលាន និងបិទផ្លូវជណ្ដើរនៃកីឡដ្ឋាន ខណៈក្រុមអ្នកគាំទ្រររបស់ PSG ត្រូវបានចោទប្រកាន់ពីទង្វើបានដុតកាំជ្រួចភ្លើង និងគប់របស់របរទៅក្នុងទីលាន បំផ្លាញកន្លែងអង្គុយ និងរំខានក្នុងការប្រកួត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ