• មហាសេដ្ឋី​ម្នាក់មានឡាន Rolls-Royces ១៦ គ្រឿងហើយ ឆ្លៀតទិញថែម ៦គ្រឿងទៀត!

    មនុស្ស​ភាគច្រើន​នឹងមិន​អាចមាន​លទ្ធភាព​ទិញ​រថយន្ត Rolls-Royce ថ្មី​បានទេ ។ ជាការ​ពិតណាស់​មនុស្ស​ភាគច្រើន​ក៏​មិនមែនជា​មហាសេដ្ឋី រូ​បេន ស៊ី​ង (Reuben Singh) នោះដែរ ។ លោក Singh គឺជា​សហគ្រិន​ក៏ដូចជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន alldayPA និង Isher Capital ។ ផលប្រយោជន៍​អាជីវកម្ម​ជាច្រើន​របស់គាត់​បានធ្វើ​ឱ្យ​គាត់​មានទ្រព្យ​សម្បត្តិ​មិនគួរឱ្យ​ជឿ ហើយ​ថ្មីៗ​នេះ​គាត់​បានសម្រេច​ចិត្ត​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង ។​

    ​សម្រាប់​មនុស្ស​ភាគច្រើន​នេះ​ប្រហែល​គិតថា​រង្វាន់​សម្រាប់​ខ្លូន​ឯង​នោះ គឺ​ការ​សម្រាក​វិស្សមកាល ឬ​ទិញ​ផលិតផល​បច្ចេកវិជ្ជា​មួយចំនួន ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី Singh គឺ​ទិញ រថយន្ត Rolls-Royce ថ្មី រហូតដល់​ទៅ ៦ គ្រឿង​ឯណោះ ។​

    ​ដូចដែល​បាន​ចងក្រង​ជា​ឯកសារ​នៅលើ Instagram របស់គាត់​លោក Singh ថ្មីៗ​នេះ​បាន​ទិញរថយន្ត Rollls-Royce Phantom ថ្មី​ចំនួន ៣ គ្រឿង និង Rollls-Royce Cullinan ចំនួន ៣ គ្រឿង ។ សម្រាប់​ម៉ូ​ដែល Cullinan មានតម្លៃ​ក្នុង​រង្វង់​ចាប់ពី ៣២៥.០០០ ដុល្លារ ខណៈដែល​ម៉ូ​ដែល Phantom មានតម្លៃ​ប្រមាណ ៤៥០.០០០ ដុល្លារ ។​

    ​នៅក្នុង​ទម្រង់​មូលដ្ឋាន​ម៉ូ​ដែល​រថយន្ត​ទាំងនេះ​នឹងមាន​តម្លៃ​សរុប​ប្រហែល ២,៣ លាន​ដុល្លារ តែ​សម្រាប់​រថយន្ត​របស់លោក Singh សង្ស័យ​ថាក្រុមហ៊ុន Rolls-Royce មាន​បន្ថែម​លក្ខណៈពិសេស​ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប​នេះ​ទៅទៀត ។

    ​ប៉ុស្តិ៍​ទូរទស្សន៍ SBS និយាយថា​មហាសេដ្ឋី Singh ឥឡូវនេះ​មាន​រថយន្ត​ម៉ូ​ដែល Rolls-Royce ចំនួន ២០ ខុសៗ​គ្នា ។ ដោយ​រួមទាំង​ទិញ​បន្ថែម​ចុងក្រោយ​នេះ រថយន្ត​របស់គាត់ត្រូវបាន​គេស្គាល់​ថា​មាន​ម៉ូ​ដែល Jewel Collection រួមជាមួយ​ម៉ូ​ដែល Rolls-Royce ដទៃទៀត​ថែមទាំងរថយន្ត​ម៉ូ​ដែល Phantom ស៊េរី​មុន Phantom Coupe ព្រមទាំង​រថយន្ត Dawn Convertible ។​

    ​លោក Singh មិន​ត្រឹមតែ​ជា​អ្នកគាំទ្រ Rolls-Royce ប៉ុណ្ណោះ​ទេ គឺ​នៅក្នុង Instagram របស់គាត់បានបង្ហាញ​ថា​គាត់​មាន​រថយន្ត​ស្ព័​រ​ថ្លៃៗ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​រថយន្ត Bugatti Veryon, Porsche 918 Spyder និង រថយន្ត Mercedes SLR ៕

    ប្រភព៖ ប្រជាប្រិយ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ