• Real Madrid យកឈ្នះ Ajax ២-១ បន្ត​​ក្តីសង្ឃឹម​ក្នុង UEFA Champions League

    (អាំស្ទើដាំ)៖ ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Ajax Amsterdam ក្នុង លទ្ធផល ២-១ ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នាយប់មិញ នេះ។

    ២គ្រាប់ចំណេញក្រៅដីនេះដែរ មានន័យថា ម្ចាស់ជើងឯកពានអឺរ៉ុប ៣សម័យកាលជាប់គ្នានេះមានសង្ឃឹមខ្ពស់ ដើម្បី ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ក្រោយពេលបញ្ចប់ជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu នាដើមខែ ក្រោយ ខណៈក្រុមជើងខ្លាំងហូឡង់ Ajax ត្រូវធ្វើការធ្ងន់ខ្លាំងឡើង។

    កីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Karim Benzema ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទីទី៦០ តែត្រូវបាន Ziyech ជួយឲ្យម្ចាស់ផ្ទះតាមស្មើ ១-១ នៅ១៥នាទីបន្ទាប់ មុនពេលកីឡាករវ័យក្មេង Asensio រកបានគ្រាប់ជ័យ ជម្នះ នៅនាទីទី៨៧ចុងម៉ោង។

    គួរកត់សម្គាល់ផងដែរថា កីឡាករប្រធានក្រុម Sergio Ramos បានចូលលេងប្រកួតលើកទី៦០០ក្នុងក្លឹប អធិរាជស Real Madrid ដែលទទួលបានកាតលឿងផងដែរ ដោយត្រូវអវត្តមានក្នុងជំនួបជើងទី២ នៅទឹកដី អេស្ប៉ាញ តែកីឡាករ ខ្សែការពាររូបនេះអាចចូលលេងបានវិញ ប្រសិនបើក Real Madrid ឡើងដល់វគ្គ ៨ក្រុម ចុងក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ