• ថ្ងៃ ១៤ ខែកុម្ភៈឆ្នាំនេះ ផ្កាកុលាបឡើងថ្លៃជាងមុន ព្រោះតែ…

    (ភ្នំពេញ)៖ ទិវានៃក្តីស្រលាញ់ ឫហៅថា valentine’s day គឺជាទិវាមួយដែលមនុស្សភាគច្រើន តែងតែបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះអ្នកដែលខ្លួនស្រលាញ់ តាមរយៈការជូនជា វត្ថុអនុស្សាវរីយ៏ បាច់ផ្កា ក៏ដូចជាការចំណាយពេលវេលាទៅញុំាអាហារជាមួយគ្នាជាដើម ហើយទិវានេះតែងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។

    ក្នុងនោះផ្កាកុលាបជាផ្កាមួយដែលមិនអាចខ្វះបាននៅក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយផ្កានេះតែងតែត្រូវបានលក់ដាច់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ព្រោះមនុស្សភាគច្រើន ជាពិសេសយុវយ័ជឿថា ផ្កានេះគឺតំណាងឲ្យសេចក្តីស្រលាញ់។

    បើទោះបីជាផ្កាកុលាប ជាផ្កាដែលលក់ដាច់ខ្លាំង និងនិយមច្រើនពីយុវវយ័ក៏ដោយ ប៉ុន្តែក្នុងឆ្នាំនេះការនាំចូលកុលាបហាក់ដូចជាថយចុះយ៉ាងខ្លាំង រហូតដល់ទៅពាក់កណ្តាលបើធៀបទៅនឹងឆ្នាំមុន ដោយសារតែផ្កាឡើងថ្លៃ និងមានចំនួនតិច ព្រោះកុលាបភាគច្រើននាំចូលមកពីប្រទេសវៀតណាម ហើយនៅក្នុងឆ្នាំនេះ ខាងប្រទេសវៀតណាមមិនមានផ្កាគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារកម្ពុជានោះឡើយ។

    ពាក់ពន្ធ័នឹងការធ្លាក់ចុះនូវការនាំចូលផ្កានេះ អាជីវករលក់ផ្កាកុលាបនៅស្តង់បុរីកីឡា កញ្ញា ណាលីបានលើកឡើងថា «ឆ្នាំនេះខ្ងុំនាំចូលផ្កាកុលាប ៥០០០ដើម មានការថយចុះជាងរាល់ឆ្នាំ ព្រោះឆ្នាំមុន១០០០០ទង ឆ្នាំនេះផ្កាថ្លៃហើយណាមួយមិនសូវនាំចូល ដោយសារឆ្នាំមុននាំមកច្រើនតែគ្មានអ្នកទទួលទើបឆ្នាំនេះគេមិនសូវនាំចូល»។

    អាជីវកររូបនេះបានបន្ថែមថា ជារៀងរាល់ឆ្នាំផ្កាកុលាបចាប់ផ្តើមមានអ្នកទិញ​ និងកម្មង់ទុកតាំងពីថ្ងៃទី១២ ឫ១៣ កុម្ភៈ ប៉ុន្តែឆ្នាំនេះមិនទាន់មានអ្នកមកកម្មង់ទុកនៅឡើយទេ ហើយសម្រាប់កុលាបដែលលក់ដាច់ខ្លាំងជាងគេនោះ គឺកុលាបពណ៏ក្រហមព្រោះមនុស្សភាគច្រើនមិនថាចាស់ក្មេងនោះទេ គាត់គិតថាពណ៏ក្រហមគឺតំណាងឲ្យសេចក្តីស្រលាញ់។

    សូមបញ្ចាក់ថា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេស​សម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង។

    ទោះបីជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំនឹងបុណ្យវប្បធម៌បែប​បច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើ សម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ លោក​អ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នានិងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ