• ក្រសួង​ទេសចរណ៍ តម្រូវ​ឲ្យ​ម្ចាស់អាជីវកម្ម​​នៅ​​ ខេត្តព្រះសីហនុ ប្រើ​ស្លាកយីហោ​ ដែល​សរ​សេរ​​អក្សរ​ខ្មែរ​ ធំ​ជាង និង​នៅ​លើ​អក្សរ​បរទេស

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំស្ដីពី ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ នៅខេត្តព្រះសីហនុ ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ទេសចរណ៍ទាំងអស់នៅក្នុងខេត្តនេះ ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេស និងត្រូវដាក់នៅជួរខាងលើអក្សរបរទេស។

    តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មានទទួលបាននាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រសួងណែនាំឱ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ត្រូវអនុវត្តដូចខាងក្រោម៖

    *ទី១៖ គ្រប់ការតាំងផ្សព្វផ្សាយស្លាកយីហោ តាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវសរសេរអក្សរខ្មែរនៅខាងលើ

    *ទី២៖ ម្ចាស់មូលដ្ឋាអាជីវកម្មសេវាកម្មទេសចរណ៍ អាចប្រើប្រាស់អក្សរបរទេស បន្ទាប់ពីក្រោមអក្សរខ្មែរ អាស្រ័យទៅតាមប្រភពទីផ្សារ នៃអាជីវកម្មសេវាកម្មទេសចរណ៍ និងត្រូវមានទំហំអក្សរ «មួយភាគពីរ» នៃទំហំអក្សរខ្មែរដែលនៅខាងលើនោះ។

    ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ