• ជនបរទេសចូលសញ្ជាតិជាខ្មែរមានជិត ២,០០០នាក់ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ

    ភ្នំពេញ)៖ គិតចាប់ពី១៩៩៩ មកដល់បច្ចុប្បន្ន ជនបរទេស​ដែលទទួលបានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម មាន​ចំនួន​១,៩៣៥នាក់ ក្នុងនោះវិនិយោគទុន​១,៧០៧នាក់ មាន​៣៩សញ្ជាតិ ស្នាក់នៅចាប់ពី​០៧ឆ្នាំឡើង ២២៤នាក់​ មាន​២២សញ្ជាតិ និងស្នាដៃពិសេស​០៤នាក់ មាន​០៤សញ្ជាតិ។

    របាយការណ៍ដែលបង្ហាញក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​ក៏បានបញ្ជាក់ដែរថា ជនបរទេសទទួលបានសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ មានចំនួន​៦៦នាក់ មាន​២៩សញ្ជាតិ ហើយជនជាតិខ្មែរ ដែលបានលះបង់សញ្ជាតិខ្មែរ មានចំនួន​១៣៥នាក់​។

    ក្នុងឆ្នាំ២០១៨ ក្រសួងបានពិនិត្យសម្រេចលើសំណើសុំចូលសញ្ជាតិខ្មែរ និងលះបង់សញ្ជាតិខ្មែរសរុបចំនួន​២៨នាក់ ស្រី​០៦នាក់ រួមមាន សុំចូលសញ្ជាតិ តាមលក្ខខណ្ឌវិនិយោគទុន​២០នាក់ ស្រី​០៣នាក់ សុំចូលសញ្ជាតិ​តាមលក្ខខណ្ឌស្នាក់នៅកម្ពុជាចាប់ពី​០៧ឆ្នាំ ឡើង​០២នាក់ និងសុំលះបង់សញ្ជាតិខ្មែរ​០៦នាក់ ស្រី ០៣នាក់​។

    ដោយឡែក​​ការងារស៊ើបអង្កេត និងបណ្តេញចេញជនបរទេសវិញ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវជនបរទេសខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួង​បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការងារស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនបរទេសដែលជ្រៀតចូលមកស្នាក់នៅខុសច្បាប់ ស្នាក់នៅលើសរយៈពេលកំណត់ និងជនបរទេសមានពាក់ព័ន្ធបទល្មើសផ្សេងៗ។

    ក្នុង​រយៈពេលមួយឆ្នាំ២០១៨ បានរកឃើញ និងឃាត់ខ្លួនជនបរទេសល្មើសច្បាប់ចំនួន​១,៣៤៨នាក់ មា ​៥២សញ្ជាតិ និងបានរៀបចំនីតិវិធីបណ្តេញចេញ ពីព្រះរាជាណាចក្រកម្ពុជា​។ គិតចាប់ពីឆ្នាំ២០១៤ មកទល់ពេលនេះ ក្រសួង​បានបណ្តេញចេញជនបរទេសល្មើសច្បាប់ ចំនួន​១៥,២៥៤នាក់ មាន​៩១សញ្ជាតិ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ