• នីហ្សេរីយ៉ា៖ រត់ជាន់​គ្នា​នៅអំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោត បណ្តាល​ឲ្យមនុស្ស​១៤នាក់​ស្លាប់

    (ម៉ូស្គូ)៖ មនុស្សយ៉ាង​ហោច​ណាស់ ១៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍​រត់ជាន់គ្នាមួយ​កំឡុងពេល​ដែល​ប្រធានាធិបតី​កំពុងកាន់​អំណាចលោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) រៀបចំពិធីជួបជុំជាមួយ​ក្រុមអ្នកគាំទ្រ​នៅទីក្រុង រីវើស (Rivers) ស្ថិតក្នុងភាគ​ខាង​ត្បូង​ប្រទេស​នីហ្សេរីយ៉ា ចំពោះមុខ​ការបោះឆ្នោតសកល​ ដែលជិតនឹងមក​ដល់។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

    បើតាមអ្នកនាំពាក្យ​​មន្ទីរពេទ្យ​ នៅកន្លែងកើតហេតុខាងលើនេះ​បានឲ្យដឹងថា «ខ្ញុំ​អាចបញ្ជាក់ពេលនេះបានថា មនុស្សសរុប ១៤នាក់បានហើយ​បាត់បង់​ជីវិត ដែលពីដំបូងឡើយ​គឺមានតែ ០៦នាក់​ប៉ុណ្ណោះ។ ចំនួនមាន​ការកើនឡើង​ព្រោះ​ជនរងគ្រោះ​ជាបន្តបន្ទាប់​ត្រូវ​បានរាប់បញ្ជូន…។ ដោយឡែក​អ្នក​រងរបួសមួយចំនួន​ទៀត កំពុងស្ថិតនៅ​ក្នុងការ​សង្គ្រោះ​​នៅឡើយនៅ​ឯមន្ទីរពេទ្យ ផតហាឃើត (Port Harcourt) ដែល​មិនទាន់​​មានការបញ្ជាក់ចំនួន​ច្បាស់លាស់​នោះឡើយ…»។

    គួរបញ្ជាក់ថា ការជួបជុំរបស់​ក្រុមអ្នកគាំទ្រប្រធានាធិបតី​នីហ្សេរីយ៉ា ដែលកំពុងកាន់អំណាច ត្រូវបានធ្វើឡើង​នៅឯពហុកីឡដ្ឋាន​មួយកន្លែង​ក្នុងទីក្រុង Rivers នៃរដ្ឋ Port Harcourt ភាគខាងត្បូង​ប្រទេស ហើយបន្ទាប់​ពីលោក​ប្រធានាធិបតី​បញ្ចប់កិច្ច​អត្ថាធិប្បាយ បណ្តា​អ្នកគាំទ្រ​បាននាំគ្នាសម្រុកចេញពីពហុកីឡដ្ឋាន​តាមច្រកទ្វារមួយ ដែលជាប់​សោរនៅឡើយ។ ដោយ​សារតែស្ថានការណ៍កកកុញ​ពេក ទើបមនុស្សមួយ​ចំនួនបានដួល ហើយ​អ្នកដែល​មិនដឹងបាន​ក៏ប្រឹងកញ្ជ្រោលជាន់លើគ្នា បណ្តាល​ឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន​នាក់បែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ