• ក្លឹបបិសាចក្រហម Man Utd ចាញ់ PSG ០-២ ក្នុង​ជើង​ទី១ នៃ Champions League

    (មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United បានទទួលបរាជ័យជាលើកដំបូង ក្រោមការដឹកនាំរបស់ គ្រូបង្វឹកបណ្ដោះអាសន្ន Ole Gunnar Solskjaer ក្នុងជំនួបពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាល ឆ្នាំ២០១៨-២០១៩ វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ ទល់នឹងក្លឹបបារាំង Paris Saint-Germain នៅកីឡដ្ឋាន Old Trafford ដែលបញ្ចប់ដោយលទ្ធផល ២-០។

    ការប្រកួតក្នុងថ្ងៃទី១៣ ខែកុម្ពៈ ឆ្នាំ២០១៩ PSG រកបាន ២គ្រាប់ដោយកីឡាករខ្សែការពារ Presnel Kimpembe នាទីទី៥៣ និងខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe នៅនាទីទី៦០ ក្នុងតង់ទី២ មុនពេលកីឡាករខ្សែបម្រើ Paul Pogba ត្រូវបានអាជ្ញាកណ្តាលបណ្ដេញចេញពីទីលាន ដោយសារទទួលបានកាតលឿង ២ដងក្នុងការ ប្រកួតនោះ ដែលធ្វើឲ្យរូបគេត្រូវខកខានប្រកួតក្នុងជើងទី២ នៅទឹកដីបារាំង។

    សម្រាប់បរាជ័យលើកដំបូងរបស់ក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Solskjaer រឹតតែធ្ងន់ធ្ងរសម្រាប់ បិសាចក្រហមទៀតនោះគឺខ្សែបម្រើកណ្តាល Paul Pogba ទទួលបានកាតក្រហមបណ្តេញពីទីលាននៅនាទី៨៩ មានន័យថា មិនអាចចូលប្រកួតជើងទី២នៅទឹកដី PSG បានទេ ហើយការប្រកួតនេះអាជ្ញាកណ្តាលជនជាតិ អ៊ីតាលី លោក Daniele Orsato បានចាយកាតលឿងអស់១០ និងកាតក្រហម១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ