• ក្រសួងអប់រំ ប្រកាសថា «ថ្ងៃទិវានៃក្ដីស្រលាញ់ មិនមែនជាថ្ងៃត្រូវខិតខំរឿងស្នេហា ដែលប្រឆាំងប្រពៃណីខ្មែរឡើយ»

    ភ្នំពេញ៖ ក្រសួងអប់រំកាលពីថ្ងៃសុក្របានចេញសេចក្ដីបង្គាប់រំលឹកដល់សិស្សានុសិស្សទាំងអស់ថា ថ្ងៃទិវានៃក្ដីស្រលាញ់នៅថ្ងៃព្រហស្បតិ៍មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈទេហើយក៏មិនមែនជាថ្ងៃសម្រាប់ការខិតខំរឿងស្នេហាដែលប្រឆាំងនឹងប្រពៃណីខ្មែរដែរ។

    សេចក្ដីបង្គាប់នេះដែរត្រូវបានចុះហត្ថលេខាដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ ដោយលោកបាននិយាយថាសិស្សខ្លះយល់ច្រឡំគិតថាថ្ងៃនេះជាថ្ងៃសម្រាប់គូស្នេហ៍ណាត់ជួបគ្នា។ វាមិនមែនជាថ្ងៃបុណ្យប្រពៃណីខ្មែរទេហើយក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្ដីស្រលាញ់កាន់តែមានប្រជាប្រិយភាពធ្វើអោយយុវជនភ្លេចការសិក្សានិងប្រព្រឹត្តអំពើដែលផ្ទុយនឹងប្រពៃណីខ្មែរ និងធ្វើអោយមានភាពអាម៉ាសដល់ក្រុមគ្រួសារ។

    ក្រសួងក៏បានផ្ដល់ដំបូន្មានដល់ស្ថាប័នអប់រំឯកជននិងសាធារណះដើម្បីចាត់វិធានការដើម្បីទប់ស្កាត់សកម្មភាពមិនសមរម្យរបស់សិស្សរបស់ពួកគេនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់។ ក្រសួងបាននិយាយថាសាលារដ្ឋគួរតែអនុវត្តច្បាប់វិន័យយ៉ាងតឹងរឹងនិងតាមដានពីអវត្តមានសិស្ស ហើយត្រូវបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាលសិស្សសាលាដើម្បីផ្ដល់និងទទួលព័ត៍មានអំពីបញ្ហាមិនល្អរបស់សិស្សដើម្បីអោយពួកគេទទួលបានការណែនាំ។

    ថ្លែងទៅកាន់សហជីពមូលដ្ឋាននៅខណ្ឌសែនសុខកាលពីម្សិលមិញលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់យុវជននិងកម្មករមិនអោយមើលឃើញថ្ងៃ ១៤ កុម្ភះនេះថាជាថ្ងៃនៃក្ដីស្នេហា។ គាត់ក៏បានបន្ថែមថាសេចក្ដីស្រលាញ់គឺជារឿងធម្មជាតិ តែពួកគេក៏មិនគួរភ្លេចវប្បធម៍និងប្រពៃណីរបស់ខ្មែរនោះដែរ។ គាត់បន្ថែមថា “ទិវានៃក្ដីស្រលាញ់មិនមែនចង់សំដៅលើទំនាក់ទំនងរវាងមិត្តប្រុសនិងមិត្តស្រីនោះទេ ប៉ុន្តែចង់និយាយពីសេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ គ្រូបង្រៀន គ្រួសារ ជីដូនជីតា​ និងមិត្តភក្តិ” “ដូច្នេះសូមកុំធ្វើអ្វីដែលអាចប៉ះពាល់ដល់កិត្តិយសរបស់គ្រួសារអ្នក”

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ