• រន្ធត់មែន! ទស្សនាវីដេអូ សកម្មភាពរថយន្តកុងទីន័រ បុកជាមួយរថយន្ត CAMRY លើផ្លូវជាតិលេខ​ ០៤ (មានវីដេអូ)

    ខេត្តកំពង់ស្ពឺ​ ÷ កាលពីថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលា​ ម៉ោង០៨និង២៥នាទី​ លើផ្លូវជាតិលេខ​ ០៤ ចន្លោះ​គីឡូម៉ែត្រ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវ​ល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយ​ន្ត ០១គ្រឿង​ ម៉ាក​ FUSO ពណ៌ត្រួយចេក ផ្លាកលេ​ខព្រះសីហនុ 3A.1517 អ្នកបើកបរបា​ នចុះរត់បា​ត់​ បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុករថយន្ត​ Camryពីក្រោយ​ ពណ៌ស្លែ ផ្លាកលេ​ ខភ្នំពេញ 2B.6561 អ្នកបើកបរឈ្មោះ អ៊ុកឈួនភេទប្រុ​ សអាយុ​៤៨ឆ្នាំ​រួមដំណេីរមនុស្ស​ចំនួន ៤នាក់ ស្រី ៣នាក់​ អ្នកទាំង៥ រស់នៅ​ភូមិបឹ​ងរុន ឃុំសីឡូត​ ស្រុកសីឡូត ខេត្តបាត់ដំបង​។

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​TOY​O​TA Camry បានខ្ទៀតទៅប៉ះរថយន្ត ០១គ្រឿងទៀត​ ម៉ាកហ្វ្រាយឡែនន័រ​(FREIGHT​LIN​E​R​) ពណ៌ត្រួយចេក ផ្លាកលេខព្រះសីហនុ 3A.7​7​79 អ្នកបើកបរមិនស្គាល់ឈ្មោះ​ ចុះរត់បាត់​ដែល​កំពុងបើកបរពីកើតទៅលិច បណ្តាលឲ្យអ្នកជិះរថ​យន្ត​ toyota camry រងរបួសស្រាលទាំង ៥នា​ក់ សមត្ថកិច្ច​ចរាចរណ៍​បានបញ្ជូនទៅពេទ្យសម្ភពអ៊ុំសារ៉នកំពង់ស្ពឺ​។ មូលហេតុ​ មកពីរថយន្ដFUSO បេីកបរឆ្វេសប្រហែសទេីបបណ្ដាលឲ្យបុករថយ​ន្ដ​ toyota camry ពីក្រោយពេញទំហឹង។



    បច្ចុប្បន្ន​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​រថយន្តចំនួន ៣​ គ្រឿង ត្រូវ​បាន​យកមករក្សាទុកនៅអធិការ​ដ្ឋា​ននគរបាល​ស្រុក​សំរោង​ទង​ បណ្ដោះអាសន្ន​រង់ចាំ​​ ជំនាញ​កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ