• ខេត្តកោះកុង ខ្វះទឹកស្អាតប្រើប្រាស់ជិត១ខែហើយ ពេលនេះអភិបាលខេត្ត បញ្ជាឲ្យអាជ្ញាធរ ចុះចែកទឹកឲ្យប្រជាពលពលរដ្ឋ

    កោះកុង ៖ ដោយមានបទបញ្ជាផ្ទាល់ពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុងនៅរសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទបានសហការជាមួយអាជ្ញាធរសង្កាត់ដងទង់ រួមនិងកងកម្លាំងប៉ូលីសខេត្ត ក្រុង និង មន្ទីរពាក់ព័ន្ធបានចុះចែកទឹក ជូនប្រជាពលរដ្ឋចំនួនជាង១ពាន់គ្រួសារនៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានថ្លែងអោយដឹងថា ខាងអាជ្ញាធរចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋនេះគឺបានធ្វើឡើងតាមបទបញ្ជារបស់លោកជំទាវ អភិបាលខេត្តនិងដោយមានការចូលរួមសហការជាមួយខាងសមត្ថកិច្ចនគរបាលខេត្តក្រុងដើម្បីជាការសំរួលដល់ទុកធុរះរបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយចំនួន ។

    លោកចៅសង្កាត់បានបន្តថា ចំពោះបញ្ហាទឺកស្អាតនៅក្នុងអាងស្តុកទឹកមេនោះគឺបានប្រឈមទៅនិងបញ្ហាខ្វះខាតជាបណ្តើរៗហើយ តែយ៉ាងណាខាងអាជ្ញាធរខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធនានាក៏ដូចជាខាងរដ្ឋាករទឹកស្អាតរបស់ក្រុមហ៊ុន. អិល. វ៉ាយ ភី.គ្រុប កំពុងរៀបចំយកម៉ូទ័របូមទឹកនៅក្នុងស្រះបំរុងក្បែព្រលានយន្តហោះចាស់ដើម្បីអោយបងប្អូនពលរដ្ឋយើងបានប្រើប្រាស់ឡើងវិញនៅក្នុងរយះពេលប្រមាណជា១អាទិត្យទៀតប៉ុណ្ណោះ ។

    គួររំលឹកថា ដោយសារតែបំរែបំរួលនៃអាកាសធាតុ បានធ្វើអោយពលរដ្ឋនៅក្នុងទីរួមខេត្តកោះកុង ប្រឈមនិងការខ្វះការទឹកស្អាតប្រើប្រាស់អស់រយះពេលជិត១ខែមកហើយ ដែលបញ្ហាមួយនេះបានធ្វើអោយពួកគាត់មានការពិបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ហើយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ លោក អន ភារះ អភិបាលរងនៃគណះអភិបាលខេត្តកោះកុងក៏ធ្លាប់បានលើកឡើងដែរថា ដោយសារតែមានការលួចដុតព្រៃបណ្តាលអោយឆេះទុយយោទឹកមេនៅម្តុំអូរស្រីស្រណោះ ហើយខាងក្រុមហ៊ុននិងជួសជុលអោយបានរួចរាល់ក្នុងរយះពេលយ៉ាងឆាប់រហ័សដើម្បីបើកទឹកអោយបងប្អូនប្រជាពលរដ្ឋយើងបានប្រើប្រាស់ជាធម្មតាវិញ តែការសន្យានេះបានធ្វើអោយពលរដ្ឋជាច្រើនបានទទួលនូវការខកចិត្តទៅវិញ។

    ដោយ:យិន យឿន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ