• ញាក់សាច់! ខាងខេត្តបាត់ដំបង ខាងក្រៅជាកសិករ តែការពិតជាអ្នកជួញដូរគ្រឿងញៀន ដល់ទៅជាង ១៥គីឡូក្រាម

    ខេត្តបាត់ដំបង៖ ថ្នាំញៀនជាង១៥គីឡូក្រាម រួមជាមួយជនជួញដូរម្នាក់ និងបក្ខពួកចែកចាយថ្នាំញៀន០២នាក់ (សរុប៣នាក់)ទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្ដិការចុះបង្ក្រាបបាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

    អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា វេលាម៉ោង១៦:៣០ នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ហ្លួង ឃុំវត្តគរ ក្រុងបាត់ដំបង កម្លាំងអាវុធឃាត់ខ្លួជនសង្ស័យចំនួន២នាក់៖

    ១. ឈ្មោះ តាត គីរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន

    ២. ឈ្មោះ ឈួន ម៉ារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបំរើខារ៉ាអូខេ។

    វត្ថុតាងដកហូត៖ គ្រឿងញៀន (ទឹកកក) ចំនួន៣កញ្ចប់ ស្មើ៣០៦.៤៦ក្រាម. ទូរស័ព្ទ២គ្រឿង.រថយន្ត១គ្រឿង។

    បន្ទាប់ពីមានការសហការពីជនសង្ស័យខាងលើ នៅវេលាម៉ោង១០:៥០នាទី កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ដោយមានការចូលរួមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១១:៣០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្ត បានឆែកឆេរលំនៅដ្ឋាន។

    សម្ភារ និងវត្ថុតាង ដកហូតបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ថ្លឹងទាំងសំបក) ស្មើ១៥,៤៩៣ គីឡូក្រាម ជញ្ជីងចំនួន២គ្រឿង, ប្រាក់ចំនួន១,៧៨៩,០០០រៀល និង២,៣៦០បាត សម្ភារវេចខ្ចប់មួយចំនួន។

    សរុបគ្រឿងញៀន ដែលបានដកហូត(ថ្ងៃ១១-១២ ខែកុម្ភៈ ឆ្នាំ២០១៩) មានចំនួន១៥.៨គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន០៣នាក់។ បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

    ដោយ:ប៉ក់ សារួន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ