• ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ដើម្បីបង្ការជំងឺឆ្លង ដែលអាចកើតមកពីអាកាសធាតុក្ដៅ

    ក្រសួងសុខាភិបាលកាលពីម្សិលមិញ បានចេញសេចក្ដីណែនាំអំពីវិធីដែលមនុស្សអាចបង្ការជំងឺឆ្លងក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង ខុសពីធម្មតាបណ្ដាលមកពីបាតុភូត El Nino។

    លោក លី​ សុវណ្ណ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថាមនុស្សគ្រប់គ្នាគួរតែផឹកទឹកអោយបានគ្រប់គ្រាន់និងទៀងទាត់ និងជៀសវាងការផឹកស្រាច្រើនពេកឫភេសជ្ជះដែលមានជាតិស្ករច្រើនពេកដែលអាចបណ្ដាលអោយខ្វះជាតិទឹក។

    លោកបានប​ន្ថែមទៀតថាមនុស្សម្នាក់ៗគួរតែបន្ថែមសារជាតិអំបិលនិងសារធាតុរ៉ែដែលបានបាត់បង់តាមរយះការបែកញើស ស្លៀកពាក់សំលៀកបំពាក់ពណ៍ភ្លឺៗនិងរលុងៗ សម្រាកអោយបានញឹកញាប់នៅក្នុងម្លប់ខណះពេលនៅខាងក្រៅ ហើយជៀសវាងការទុកកុមារនៅក្នុងឡាននៅចំណតរថយន្ត។

    លោក សុវណ្ណ បានមានប្រសាសន៍ថា “ជៀសវាងអាហារដែលក្ដៅ ឫការញ៉ាំច្រើនពេកព្រោះវានឹងបង្កើនសីតុណ្ហភាពក្នុងរាងកាយ ហើយវាក៏អាចកាត់បន្ថយផលប៉ះពាល់នឹងរស្មីព្រះអាទិត្យអំឡុងពេលថ្ងៃផងដែរ ជាពិសេសនៅកន្លែងដែលក្ដៅដូចជាមាត់ទន្លេរឫមាត់សមុទ្រ”។ នោះបើយោងតាមការណែនាំរបស់នាយកដ្ឋានមួយបានអោយដឹងថា ការកើនឡើងកំដៅបែបនេះអាចបណ្ដាលអោយឈឺសន្លាក់សាច់ដុំនិងអស់កម្លាំង។ នោះនិយាយបានថារោគសញ្ញានៃភាពអស់កម្លាំងគឺការបែកញើសហួសប្រមាណ និងស្ពឹកស្រពន់ដែលអាចបណ្ដាលអោយអត្រាបេះដូងលោតញាប់, ក្អួតនិងសន្លប់ជាដើម៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ