ក្លឹបខារ៉ាអូខេឡាហ្វីរ៉ា ក្រុងប៉ោយប៉ែត មានការបាញ់បោះ និងកាប់ចាក់ រវាងជនជាតិចិន និងខ្មែរ ដូចក្នុងរឿង (មានវីដេអូ)

បន្ទាយមានជ័យ៖ ក្លឹបខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានហេតុរកាណ៍ ការបាញ់បោះ និងកាប់ចាក់សេរីរវាងមនុស្សពីរក្រុមបណ្តាលឲ្យ មានអ្នករងរបួស កាលពីទៀបភ្លឺព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលនេះត្រូវតុលាការសម្រេចបិទទ្វារហាងខារ៉ាអូខេទាំងស្រុង។

វីដេអូឃ្លីបមួយ បង្ហាញថា ហេតុការនេះ មានមនុស្សមួយក្រុម មានគ្នាយ៉ាងតិច៨នាក់ ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខ ដឹកដោយរថយន្តទូរីស មួយគ្រឿងបានសម្រុកចូលទៅក្នុងហាងខារ៉ាអូខេ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់ និងបាញ់ទៅលើមនុស្សមួយក្រុម ដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះ បណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍បាញ់បោះសេរី (ករណីហិង្សារដោយចេតនា មានស្ថានទំងន់ទោស ដោយប្រើប្រាស់អាវុធ )នេះ បង្ករឡើងដោយ ជនសង្ស័យមួយក្រុមដែរមានគ្នាប្រហែល ០៨នាក់ ក្នុងនោះមាន០៣នាក់ ត្រូវបានឃាត់ខ្លួនរួមមាន ៖ ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន និងបក្ខពួក ០៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ០៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា។

សមត្ថកិច្ចបន្តថា នៅពេលដែលមានសកម្មភាពវាយ ប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើង ដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលអោយរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះផ្ទាល់ដល់កន្លែងកាស៊ីណូ ដើម្បីឆែករកមូលហេតុ ដែលបណ្តាលឲ្យឈានដល់ ការបង្កឲ្យមានករណីបាញ់បោះនេះ តែនៅមិនទាន់មានការសន្នដ្ឋានអ្វីនោះទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ