ប្លែកៗ! យុវនារី​ចិនម្នាក់ ប្តឹង​ឪពុក​ម្តាយ​របស់​ខ្លួន​ពី​រឿង “​កិប​កេង​” លុយអាំងប៉ាវឆ្នាំ​ថ្មី​

ច្រើន​ឆ្នាំ​ហើយ​ដែល​រឿង​ថា តើ​លុយ​អាំងប៉ាវរបស់​ក្មេងៗ​គួរតែ​ឪពុក​ម្តាយ​រក្សាទុក​ឲ្យ​ឬ​ក៏​វា​ទុក​ដោយ​ខ្លួន​វា​!? ។ ឥឡូវ​ផ្ទុះ​រឿង​ដែល​គេ​បាន​ព្រមាន​ទុក ។​

​តាម​នោះ​យុវនារី​និស្សិត​មហាវិទ្យាល័យ​ម្នាក់​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន បាន​ប្តឹង​ឪពុក​ម្តាយ​របស់​ខ្លួន​ពី​រឿង “​កិប​កេង​” លុយ​អាំងប៉ាវ​ឆ្នាំ​ថ្មី​របស់​នាង​អស់កាល​យូរ​ឆ្នាំ​ហើយ ។ សរុប​ទៅ​លុយ​នេះ មាន​ចំនួន ៥៨.០០០​យាន់ (​ប្រមាណ ១០.០០០​ដុល្លារ​) ។​ លទ្ធផល​តុលាការ​សម្រេច​ឲ្យ​ឪពុកម្តាយ​ក្មេង​ស្រី​នេះ សង​កូន ១៥០០​យាន់ ជា​រៀងរាល់ខែ​រហូត​ដល់​…​គ្រប់​ចំនួន ។​

​ករណី​មួយ​មាន​ខ្លឹមសារ​ដូចគ្នា​ដែរ កើត​រឿង​នៅ​ទីក្រុង​ជី​ណាន ខេត្ត​សាន​តុង ដែល​បុរស​ជា​ប្តី​បាន​ប្តឹង​ប្រពន្ធ​ខ្លួន​ថា​បាន​លបលាក់​លុយ​អាំងប៉ាវ​របស់​កូន​៣​នាក់ អស់កាល​ច្រើន​ឆ្នាំ​ហើយ ។ ទឹក​លុយ​សរុប​ក្នុង​បណ្តឹង​គឺ ៥៦០.០០០​យាន់ (​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ​) ។ គេ​ពុំ​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការ​ក្តីក្តាំ​នេះ​ទេ ។ យ៉ាងណា​គេ​គ្រាន់តែ​ដឹងថា ក្រោយ​ការប្តឹងប្តល់​បែបនេះ តើ​មនោសញ្ចេតនា កូន​-​ម្តាយ​ឪពុក , ប្តី​-​ប្រពន្ធ​ក្លាយជា​យ៉ាងណា​នៅ​បើ​រឿង​លុយ​បាន​គ្របដណ្តប់​លើ​…​មនោសញ្ចេតនា​នោះ ! ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ