ពូសន្តិសុខម្នាក់ ត្រូវសិស្សសាលាមួយក្នុងប្រទេសឥណ្ឌូនេស៊ីសរសើរមិនដាច់ពីមាត់ ទៅលើទង្វើរបស់គាត់

ថ្មីៗ​នេះមាន​សិស្សសាលា​ជាច្រើន​នាក់ ដែល​រៀន​នៅ​វិទ្យាល័យ SMAN 4 ក្នុង​ទីក្រុង Tangerang ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្ញប់ស្ញែង​ជាមួយ​ស្នាដៃ​រៀប​ម៉ូតូ​យ៉ាងមានរបៀបរៀបរយ​របស់​សន្តិសុខ​ម្នាក់ប្រចាំ​សាលា ដែល​គាត់​តែងតែ​យកចិត្តទុកដាក់​បំផុត​ជាមួយ​ការងារ សូម្បីតែ​ម៉ូតូ​ក៏​គាត់​រៀប​ឱ្យ​ត្រូវ​តាម​ពណ៌ និង ​ម៉ាក​ទៀតផង ។

​សន្តិសុខ​គំរូ​ខាងលើនេះ​មានឈ្មោះ Pak Slamet តែងតែ​ត្រូវបាន​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ SMAN 4 សរសើរ​ថាជា​មនុស្ស​ឧស្សាហ៍ ព្យាយាម និង​ យកចិត្តទុកដាក់​ចំពោះ​ការងារ ជាក់ស្ដែង​សូម្បីតែ​ម៉ូតូ​របស់​សិស្សសាលា​ដែល​ជិះ​មក​រៀន​ក៏​សន្ដិសុខ​ម្នាក់នេះ យកទៅ​តម្រៀប​ឱ្យ​ស្មើ​ជួរ ជាពិសេសឱ្យ​ត្រូវ​តាម​ពណ៌ និង ​ម៉ាក​របស់​ម៉ូតូ​ទៀតផង ។

​សិស្ស​នៅក្នុង​វិទ្យាល័យ​ម្នាក់​បាន​ប្រើប្រាស់​គណនី Twitter របស់គេ​ដែលមាន​ឈ្មោះ Tyara មក​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ភាគច្រើន​នៃ​សិស្សសាលា​វិទ្យាល័យ SMAN 4 គឺ​ជិះ​ម៉ូតូ​ម៉ាក Honda Beat មក​រៀន ដោយមាន​ចម្រុះ​ពណ៌​គ្នា ប៉ុន្តែ​លោកពូ​សន្តិសុខ Pak Slamet តែងតែ​យក​វា​ទៅ​តម្រៀប​តាម​ពណ៌ ហើយ​នៅមាន​ម៉ូតូ​ខ្លះ​ម៉ាក Vespa និង ​ប្រភេទ​ម៉ូតូ​ធំ គាត់​ក៏​យក​ពួកវា​ទៅ​តម្រៀបជួរ​តាម​ម៉ាក និង​ ប្រភេទ​របស់​វា ដែល​មើលទៅ​ពិតជា​មានរបៀបរៀបរយ​ខ្លាំង​បំផុត ៕

ប្រភព៖ ប្រជាប្រិយ

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ