Thor ឆ្លៀតពេលទំនេរទៅធ្វើការក្រៅម៉ោង បង្អួតសាច់ដុំដើម្បីថតផ្សព្វផ្សាយ​ទស្សនា​វ​ដ្តីថ្មី

លោក Chris Hewsworth ​ឬ ច្រើន​ស្គាល់​ថា វីរបុរស​ញញួរ​សិល្ប៍ Thor កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​លើ​វិថី​សិល្បៈ​នាពេល​បច្ចុប្បន្ននេះ ។​ ​មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បី​ដោយសារតែ​ការសម្តែង​នោះទេ លោក Chris ថែមទាំង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុរស​សង្ហា​ម្នាក់ដែលមាន​កាយសម្បទា​ពោរពេញ​ដោយ​សាច់ដុំ និង កម្ពស់​ខ្ពស់ស្រឡះ ។

កាលពីពេល​ថ្មីៗ​នេះដែរ លោក Chris ថែមទាំង​បាន​ទៅ​ថត​ផ្សព្វផ្សាយ​លើ​ទស្សនា​វ​ដ្តី Men’s Health របស់​អូស្ត្រាលី​ទៀតផង ហើយ​មើលទៅ​លោក​ពិតជា​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ។ នៅ​ពីក្រោយ​ការប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​ កម្លាំងចិត្ត​នេះដែរ លោក Chris បាន​បញ្ជាក់ដែរថា ដោយសារតែ​លោក​ដាក់​សម្ពាធ​ខ្លួនឯង ក្រោយពី​លោក​បាន​ឈប់​សម្តែង​ម្តង​កាលពី​ឆ្នាំ ២០០៩ ទាំង​ដែល​ខ្លួន​គ្មានអ្វី​សោះ ។

ពេលនោះ​ដែរ លោក​ត្រូវ​បង់ថ្លៃ​រំ​លោះ​ផ្ទះ​ឪពុកម្តាយ​លោក​ថែមទៀត ហេតុនេះ​ទើប​លោក​ខំប្រឹង​រក្សា​រាង និង ចាប់ផ្តើម​ម្តងទៀត ដោយ​ចាប់​ឱកាស​សម្តែង​ល្អៗ រហូត​ទើប​ពេលនេះលោក​បានទទួល​ជោគជ័យ ។ លោក Chris ក៏មាន​ពាក្យ​ផ្តាំ​ផ្ញើជូន​អ្នកគាំទ្រ​ដែរ​ថា បាក់​ទឹកចិត្ត​អាចធ្វើឱ្យ​អ្នក​ខ្លបខ្លាច តែបើ​អ្នក​មិន​ក្រោកឈរ ខំប្រឹងប្រែង​ឡើងវិញ​ទេ អ្នក​កំពុង​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​រណ្តៅ​ហើយ ។

គួរ​បញ្ជាក់ដែរថា លោក Chris បាន​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្លា ពេលដែល​រូបលោក​បង្ហាញមុខ​ក្នុង​ប្រភេទ​ខ្សែភាពយន្ត​វីរបុរស​ដ៏​ល្បី​របស់ Marvel ហើយ​បច្ចុប្បន្ន រូបលោក​ត្រូវបាន​គេ​ស្គាល់​សឹងតែ​ទូទាំង​ពិភពលោក ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ