• ក្រុមអ្នករាំរបាំខ្មែរ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចូលរួមកម្មវិធី ក្បួនដង្ហែរ Chingay Parade នៅសិង្ហបុរី នាខែកុម្ភះនេះ

    អ្នករបាំរបស់កម្ពុជា បានបញ្ចប់ការហ្វឹកហាត់លើកចុងក្រោយរបស់ពួកគេនៅកីឡាដ្ឋានអូឡាំពិកកាលពីថ្ងៃសុក្រទី ៨ ខែកុម្ភះកន្លងមកនេះ។ ក្រោមការឧបត្ថម្ភរបស់ក្រសួងវប្បធម៍និងវិចិត្រសិល្បះ (MCFA) និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដោយពួកគេនឹងចូលរួមនៅក្នុងកម្មវិធីក្បួនដង្ហែរ Chingay Parade នៅសិង្ហបុរីនាថ្ងៃទី ១៥ និង ១៦​ ខែកុម្ភះខាងមុខនេះ។

    អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏មានវត្តមាននៅក្នុងការហាត់សមចុងក្រោយនោះ ហើយបានផ្ដល់ជាចម្លើយដល់អ្នកយកព័ត៍មានបន្ទាប់ពីចប់ការហាត់សម។

    លោក ហ៊ុន ម៉ានី មានប្រសាសន៏ថាការចូលរួមរបស់អ្នកសម្ដែងនៅកម្ពុជាក្នុងក្បួនដង្ហែរពិតជាមានសារះសំខាន់ណាស់ពីព្រោះវាបង្ហាញពីរបាំប្រពៃណីខ្មែរនិងវប្បធម៍ខ្មែរ។ ទស្សនិកជនអន្តរជាតិនឹងអាចទទួលស្គាល់ថាប្រទេសកម្ពុជាមានវប្បធម៍ និងអរិយធម៍ខ្ពង់ខ្ពស់បំផុតអស់កាលជាច្រើនសតវត្សមកហើយ។ លោកស្រី ភឿង​ សកុណា រំពឹងថាការបង្ហាញរបស់កម្ពុជាលើកនេះនឹងស្វែងរកចំណាប់អារម្មណ៏និងការទទួលស្គាល់នៅកម្រិតអត្តរជាតិហើយចាត់ទុកថាវាជាកិត្តិយសនិងមោទនភាពមួយសម្រាប់ប្រទេសជាតិ។ “គណះប្រតិភូនិងអ្នកសម្ដែងរបស់យើងបានត្រៀមខ្លួនយ៉ាងល្អដើម្បីចូលរួមនិងសម្ដែងក្នុងកម្មវិធីនេះ”

    ព្រឹត្តិការណ៏ដែលប្រារព្ធឡើងប្រចាំឆ្នាំនេះត្រូវបានផ្ដួចផ្ដើមឡើងដំបូងនៅក្នុងឆ្នាំ ១៩៧៣ ដោយអតីតនាយករដ្ឋមន្រ្តីលីក្វាន់យូ ហើយនៅតែត្រូវបានរៀបចំដោយសមាគមប្រជាជនសិង្ហបុរី។ វាគឺជាផ្នែកមួយនៃការសម្ដែងតាមដងផ្លូវដ៏ធំបំផុតរបស់អាស៊ីនិងជាក្បួនដង្ហែរអណ្ដែតផងដែរ ហើយក៏ជានិមិត្តសញ្ញាចម្រុះពណ៍នៃសង្គមពហុវប្បធម៍របស់ប្រទេសសិង្ហបុរី៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ