Ramsey ព្រមព្រៀង​ចុះ​កិច្ច​សន្យា ៤ឆ្នាំ​ជា​មួយ Juventus ដោយ​ទទួល​បាន ៥១ម៉ឹន​ដុល្លារក្នុង ១សប្តាហ៍

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លឹប សេះ បង្កង់ Juventus ដោយទទួលបានថ្លៃនឿយហត់ប្រមាណ ៥១ម៉ឺនដុល្លារក្នុង១សប្តាហ៍។

ក្រោយចុះកិច្ចសន្យារយៈពេល ៤ឆ្នាំទុកមុននេះ បានធ្វើឲ្យកីឡាករក្រុមជម្រើសជាតិវ៉េល វ័យ២៨ឆ្នាំ Ramsey ទទួល បានតម្លៃខ្លួនខ្ពស់ជាងគេនៅចក្រភពអង់គ្លេស ដោយរូបគេនឹងផ្លាស់ចេញពីក្លឹបកាំភ្លើងធំ Arsenal នា ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ចំពេលដែលកិច្ចសន្យាចាស់របស់គេនៅ Emirates អស់សុពលភាពផងដែរ ដែល ធ្វើឲ្យកាំភ្លើងធំ មិនទទួលបានតម្លៃខ្លួនអ្វីឡើយ។

Ramsey បានចំណាយពេល ១១ឆ្នាំជាមួយ Arsenal ដោយបានធ្វើតេស្តសុខភាពម្តង ជាពីរដងជាមួយក្លឹប យក្សអ៊ីតាលី Juventus នាអំឡុងរដូវកាលដោះដូរកីឡាករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩។

នៅគេហទំព័រផ្លូវការនៃក្លឹប Juventus ក៏បានធ្វើការស្វាគមន៍ និងបញ្ជាក់ផងថា Ramsey បានក្លាយជាកីឡាករ វ៉េលទី៣ ដែលចូលរួមជាមួយ Juventus បន្ទាប់ពីមិត្តរួមជាតិ John Charles និង Ian Rush៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ