ទៀតហើយ! រថយន្តបែនដឹកដីបុកជាមួយរថភ្លើង នៅស្រុកព្រៃនប់

មួយរយៈកន្លងមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថភ្លើង បានកើតឡើងជាញឹកញាប់រួចមកហើយ ហើយនៅថ្ងៃនេះទៀត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថភ្លើង​ និង រថយន្ត​បែន​ដឹក​ដី បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។​ ហើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ នៅ​ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ កន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ ។

លោកអធិការនគរបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្ត និង រថភ្លើងបានរងការខូចខាតផ្នែកខ្លះដូចគ្នា។ ករណីនេះ សមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕

(ហ្វេសប៊ុក Huy Bunleng)

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ