កុំចេះតែហ៊ានអាពៅ ! ឆក់កាបូប ប៉ះចំស្រីស្អាតជើងខ្លាំង ជិះម៉ូតូដេញបំបុក សុខចិត្តដួលឈឺសាច់ ក៏មិនឲ្យរួចខ្លួនឡើយ

(សៀមរាប)៖ បុរសជាជនសង្ស័យករណីឆក់ម្នាក់ ត្រូវពលរដ្ឋ និងសមត្ថកិច្ចចាប់វ៉ៃខ្នោះ គ្រាដែលធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រច តែគេចខ្លួនមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ជា សុីម ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ម៉ង់ ម៉ន ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុង,ខេត្ត សៀមរាប មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុបនៅពេលយប់ ប្រើប្រាស់មធ្យោបាយម៉ូតូឌ្រីមពណ៌ខ្មៅ១គ្រឿងស៊េរី២០១១ ពាក់ស្លាកលេខបាត់ដំបង 2K-6268។

ជនរងគ្រោះមានឈ្មោះ រិន ម៉ានី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឆក់កាបូបរបស់នារីរងគ្រោះបានសំរេចហើយជនសង្ស័យ បានជិះម៉ូតូមកដល់ចំនុចការ៉ាសសាំងតេលាខ្នារ ក៏ត្រូវបាននារីរងគ្រោះចិត្តក្លាហានជិះម៉ូតូបំបុកម៉ូតូជនសង្ស័យ បណ្តាលអោយដួលទាំង២នាក់ហើយត្រូវបានប្រជាពលរដ្ឋនិងប្រជាការពារភូមិខ្នារឃាត់បានហើយបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ