ឧត្ដម​សេនីយ៍​ឯក ស ថេត៖ «ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍»

តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​អគ្គស្នងការ​រង​នគរ​បាល​ជាតិ ឧត្ដម​សេនីយ៍​ឯក ស ថេត បាន​ឲ្យ​ដឹង​ថា សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​៣​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ ដោយ​បាន​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ។

ឧត្ដម​សេនីយ៍​ឯក ស ថេត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អន្តរាគមន៍​ពិសេស​ទាំង​៣​ក្រុម​នោះ មាន​សមត្ថកិច្ច​ដូច​ខាង​ក្រោម​នេះ៖

ក្រុមនេះ​ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ

– ទប់ស្តាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​

– សុំឲ្យ​កម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ​ មិនត្រូវឈលើថ្នល់មើលការកកស្ទះឡើយ

– ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ​ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ

– ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់

– ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ