• មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ទាំងព្រឹកតែម្តង នៅលើផ្លូវជាតិលេខ៤ បង្កដោយឡានដឹកដីទៀតហើយ

    ស្រុកព្រៃនប់- កាលពីម៉ោងជិត៦ព្រឹកថ្ងៃថ្ងៃទី១២.០២.២០១៩ នៅផ្លូវជាតិលេខ ០៤ចន្លោះគីឡូម៉ែត្រ ១៨៧~១៨៨ ម្តុំភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាង រថយន្ត មួយគ្រឿងម៉ាក Nissan Diesel ពាក់ផ្លាកលេខ ចង្កូតស្តាំ kps-0354 មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។

    មកដល់ចំណុចខាងលើ បានរេចង្កូត មកខាងឆ្វេងដៃរបស់ខ្លួនចូលទៅបុកម៉ូតូ ០១ គ្រឿងម៉ាក Honda-Dream ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-2722 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ហ៊ុំ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះ៧០ ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្ដាលឲ្យ អ្នកបើកបរម៉ូតូរូបនេះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

    បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ វត្ថុុតាងទាំងពីរបានយករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ