• លោក ថៃ នរៈសត្យា និយាយឲ្យថេណា ថា «ជាមនុស្សកំពុងបន្ថោកខ្លួន ឲ្យក្លាយជាអ្នកបំពុលសង្គម» ក្រោយចេញបទ«អេម»

    (ភ្នំពេញ)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានចេញមុខព្រលះលោក ថេណា ដែលជាតារាចម្រៀង Original Song ថា «ជាមនុស្សកំពុងបន្ថោកខ្លួន ឲ្យក្លាយជាអ្នកបំពុលសង្គម និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌ជាតិខ្មែរ» ទៅវិញ។

    ការចេញមុខព្រលះខ្លាំងៗពីមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ថេណា បានផ្សព្វផ្សាយ ចម្រៀងមួយបទមានចំណងជើងថា «អេម» ដែលមានខ្លឹមសារអាសអាភាសមិនអាចទទួលយកបាន និងគ្មានវិជ្ជា ជីវៈជាអ្នកចម្រៀងឡើយ។ អត្ថន័យរបស់បទដែលមានចំណងជើងថា «អេម» ក៏បានបង្ហាញពីសាច់រឿង បង្កើត ភាពស្រើបស្រាលឲ្យយុវជន ហ៊ានប្រព្រឹត្តរឿងចាកគន្លងសីលធម៌ខ្មែរ នៅក្នុងថ្នាក់រៀនទៀតផង ខណៈដែលរាជ រដ្ឋាភិបាលកំពុងចេញសេចក្តីអំពាវនាវ ជាបន្តបន្ទាប់កុំឲ្យយុវវ័យ ធ្វើរឿងមិនសមរម្យក្នុងរដូវការបុណ្យទិវានៃក្តី ស្រលាញ់ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។

    តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ថៃ នរៈសត្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ? ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ! តែនេះមិនអ៊ីចឹងទេ បែរជា បន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ។ មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពង យ៉ាងតំណំទៅហើយនោះ! យករឿងដាក់ខ្លួនមែន»។

    ក្រៅពីលោក ថៃ នរៈសត្យា ក៏គេសង្កេតឃើញថា មានយុវជនខ្មែរយ៉ាងច្រើន បានចេញមុខរិះគន់យ៉ាងចាស់ដៃ ចំពោះបទចម្រៀងរបស់លោ ថេណា។ ជាមួយគ្នានេះ មានអ្នកប្រើប្រាស់ Facebook ខ្លះទៀតបានសំណូម ពរឲ្យស្ថាប័នមានសមត្ថកិច្ច ជួយចាត់ការតាមនីតិវិធីចំពោះលោក ថេណា ផងដែរ។

    សូមជំរាបថា ខណៈដែលទិវានៃក្តីស្រឡាញ់ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ជិតឈានចូលមកដល់នោះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស យុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុម គ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

    បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្នទិវានៃក្តីស្រលាញ់នេះ បាននិងកំពុងជ្រៀតចូលមកក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ