• ស៊ែរចែកគ្នាដឹងផង! សូមប្រុងប្រយ័ត្ន វិធីបោកប្រាស់ថ្មី ដែលគ្រប់គ្នាគិតថា Facebook ខ្លួនត្រូវបានគេ Hack

    នៅពេលកន្លងទៅនេះ មានក្រុមជនខិលខូចមួយក្រុម តែងតែធ្វើសកម្មភាពឆបោកតាមរូបភាពផ្សេងៗ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយរូបភាពការខ្ចីលុយ ឬញាតិមិត្តត្រូវការលុយជាបន្ទាន់ ដោយឲ្យផ្ញើតាមវីងជាដើម។

    ថ្ងៃនេះបាយក្តាំង សូមចែករំលែកបទពិសោធទ៍មួយដែលអ្នកគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន ដែលទាំងនេះអាចកើតមកពីការសាងកំហុសរបស់អ្នកដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាឬសគុល និងវិធីសាស្ត្រដែលជនខិលខូចតែងប្រើ៖

    – វិធីនៃការឆបោក៖

    មានគណនីយហ្វេសប៊ុកមួយចំនួន ត្រូវបានទទួលសារតាមរយៈហ្វេសប៊ុក Messanger ពីមិត្តភ័ក្រ ឬគ្រួសាររបស់ខ្លួន ដែលបានសរសេររៀបរាប់ថាខ្លួនត្រូវការខ្ចីលុយ ឬខ្លួនកំពុងជួបគ្រោះថ្នាក់ផ្សេងៗ ក្នុងលក្ខណៈជាបន្ទាន់ ដោយឲ្យផ្ញើលុយតាមវីងជាដើម។

    – ហេតុអ្វីបានជាអ្នកដែលឆបោកនោះ មានគណនីយហ្វេសប៊ុក មិត្តភ័ក្រ ឬគ្រួសាររបស់អ្នក និងស្គាល់ពីអ្នកច្បាស់យ៉ាងនេះ?

    នេះអាចជាកំហុសមួយដែលអ្នកគ្រប់គ្នាតែងតែ add friends យករិមាណ ដោយមិនខ្វល់ថាអ្នកនោះជាមិនសាច់ញាតិ ឬជាមនុស្សដែលមិនស្គាល់គ្នាពីមុនមកក្តី ដោយសំខាន់មាន friend ច្រើន ដើម្បីឲ្យគេជួយ Like និង comment រាល់ post របស់ខ្លួន។

    បើសិនជា friend ដែលអ្នក add ជាជនឆបោក ពួកវាអាចតាមដានរាល់ Post របស់អ្នក ដើម្បីឲ្យដឹងសុីជំរៅពីមនុស្សជិតស្និតជំវិញខ្លួនរបស់អ្នក, តើពួកគេអាចធ្វើសុីគ្រួសារអ្នកបានអត់? បន្ទាប់មកពួកវាអាចប្រើវិធពីសាស្ត្រមួយ ដោយប្តូរឈ្មោះ facebook និងរូបភាព Profile របស់ខ្លួនឲ្យដូចទៅនិងមនុស្សណាម្នាក់ដែលគេចង់យកឈ្មោះមកឆបោកអ្នកជាមិនខាន។ ត្រង់ចំនុចនេះហើយដែលគ្រប់គ្នាគិតថា facebook ត្រូវបានគេ Hack ដើម្បីដើរបោកប្រាស់អ្នកដ៏ទៃ។

    – ចំនុចគួរត្រួតពិនិត្យដើម្បីគេចពីការឆបោកនេះ៖

    អ្នកត្រូវពិនិត្យឲ្យបានច្បាស់ មុនទន់ចិត្តឲ្យលុយទៅគេ ដោយពិនិត្យមើលប្រវត្តិដែលអ្នកធ្លាប់ទាក់ទងគ្នាពីមុនមក ព្រោះហ្វេសបុកនឹងមិនលុយចោលរាល់ការសន្ទនារជាមួយដៃគូរបស់អ្នកទេ បើទោះបីដៃគូររបស់អ្នកម្ខាងទៀតបានលុយចោល ក៏អ្នកនៅតែអាចមើលឃើញដែរ។ ចំនុចនេះហើយ បើសិនជា មានការផ្ញើសារណាមួយពីអ្នកដែលយើងធ្លាប់ទាក់ទង តែយើងមិនឃើញមានសារចាស់ៗ នោះមានន័យថាហ្វេសប៊ុកនោះ ជាហ្វេសប៊ុកក្លែងក្លាយ ដែលគេប្រើដើម្បីឆបោក។

    មួយវិញទៀតបើអ្នកមិនធ្លាប់តាក់ទងគ្នាពីមុនមក អ្នកគួរតែប្រើលេខទូរស័ព្ទដៃ ដើម្បីខលទៅបញ្ជាក់ជាមួយអ្នកដែលផ្ញើរសារ ឲ្យអ្នកផ្ញើរលុយជាបន្ទាន់នោះ៕

    អត្ថបទដោយ៖ Phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ