• ម្ចាស់​បទ​ ​«​ពាក់អាវ​មិនដែល​ឃើញ​ដោះ​»​ លោក​ ​ឃុង​ ​ឃុយ​ ​​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ របស់​អតីត​គណបក្ស​លោក​ ​ថា​ក់​ស៊ីន​

    តារាចម្រៀង​ខ្មែរសុរិន្ទ​ប្រចាំ​ផលិតកម្ម​«​ថោន​»​ ​លោក​ ​ឃុង​ ​ឃុយ​ ​ដែល​តែងតែ​ផលិត​បទ​ល្បី​ៗ​ ​នៅពេល​មុន​ចូលឆ្នាំ​ខ្មែរ​ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ឯ​ខេត្ត​សុរិន្ទ​ ​ក៏ដូចជា​ប្រជាជន​ខ្មែរ​ ​នៅ​ប្រទេស​កម្ពុជា​ ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយពី​រូបលោក​បាន​ជាប់​ជា​បេក្ខជន​ប្រចាំ​បក្ស​ឈរ​ជា​តំណាងរាស្ត្រ​ ​នៅ​ខេត្ត​សុរិន្ទ​ ​ប្រទេស​ថៃ​។​ ​

    ​នេះ​ជា​អ្វីមួយ​ដែរ​មិន​គួរឲ្យ​ជឿ​ ​ដែល​ម្ចាស់​បទ​ ​«​ពាក់អាវ​មិនដែល​ឃើញ​ដោះ​»​ ​លោក​ ​ឃុង​ ​ឃុយ​ ​ជាប់​ ​ឈ្មោះ​ជា​បេក្ខជន​ឈរឈ្មោះ​តំណាង​រាស្រ្ត​ប្រចាំ​បក្ស​ដែល​មាន​សែ​រាជវង្ស​ថៃ​ ​ម្ចាស់​ក្សត្រី​ ​ឧបុល​រតនា​ ​រជ្ជ​កញ្ញា​ ​ត្រូវជា​បងស្រី​បង្កើត​របស់​ស្តេច​ថៃ​ ​កំពុង​ឈរ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី២៤​ ​ខែមីនា​ ​ខាងមុខនេះ​ផង​ដែរ​។​ ​

    លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ចូលរួម​អបអរសាទរ​យ៉ាង​ក្រៃលែង​ ​ដល់​លោក​ ​ឃុង​ ​ឃុយ​ ​ជាតា​រា​ចម្រៀង​ផលិតកម្ម​ ​«​ថោន​»​ ​ជា​សិល្បករ​ដើមកំណើត​ខ្មែរសុរិន្ទ​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​រាស្រ្ត​សំរាប់​អ្នក​ខេត្ត​សុរិន្ទ​របស់​បក្ស​ដែល​ផ្អៀង​ទៅ​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​លោក​ថា​ក់​ស៊ីន​ ​ស៊ីន​ណា​វ៉ាត់​ត្រា​៕​ ​

    ប្រភព៖ MYTV

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ