• តំណែងរបស់លោក Sarri ស្ថិតក្នុងភាពមិនច្បាស់ ខណៈ Man City ផ្តល់ការអាម៉ាសដល់ Chelsea

    លោក Maurizio Sarri បានទទួលស្គាល់ថា ការងាររបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Chelsea កំពុងតែស្ថិតក្នុងហានិភ័យ ក្រោយពីក្រុម Manchester City បានស៊ុតបាល់បញ្ចូលទី ៤គ្រាប់ក្នុងចន្លោះពេល ២៥នាទី ដើម្បីផ្តួលក្រុមរបស់លោកយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអាទិត្យ។

    ខ្សែប្រយុទ្ធ Sergio Aguero បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ខណៈដែល Man City បានឡើងឈរពីលើក្រុម Liverpool ម្តងទៀតលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយសារតែចំនួននៃគ្រាប់បាល់ស៊ុតបញ្ចូលទី។ ដោយឡែក ក្រុម Chelsea បានធ្លាក់ទៅឈរលេខ៦ នៅលើតារាង ខណៈដែលការរងបរាជ័យដ៏ធំនេះ កំពុងតែធ្វើឲ្យអនាគតរបស់លោក Sarri ស្ថិតក្នុងភាពមិនច្បាស់។

    នៅពេលដែលត្រូវបានចោទសួរថា តើលោកបារម្ភពីការរងនូវការបណ្តេញចេញ ត្រឹមតែរយៈពេល ៨ថ្ងៃ ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំនាកីឡដ្ឋាន Stamford Bridge ឬយ៉ាងណា? គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឆ្លើយថា៖ «ខ្ញុំមិនដឹងឡើយ។ អ្នកត្រូវតែសួរទៅកាន់ក្លិបនេះ»។ លោកបានប្រាប់បន្តថា៖ «ខ្ញុំកំពុងបារម្ភពីក្រុមរបស់ខ្ញុំ បារម្ភពីការបង្ហាញពីទម្រង់លេង ប៉ុន្តែ ការងាររបស់ខ្ញុំតែងតែស្ថិតក្នុងហានិភ័យ»។

    ការរងបរាជ័យក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Bournemouth ក្នុងការប្រកួតក្រៅដីលើកចុងក្រោយរបស់ពួកគេ គឺជាការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីកដ៏ធំបំផុតរបស់ Chelsea បើគិតចាប់តាំងពីឆ្នា១៩៩៦។ ជាមួយគ្នានេះ នេះគឺជាការរងបរាជ័យដ៏ធំបំផុតរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៩១ ក្រោយពីមិនអាចវាយបកតាមស្មើគ្រាប់បាល់បើកឆាកនៅនាទី ទី៤របស់ខ្សែប្រយុទ្ធ Raheem Sterling។ លោក Sarri បានបន្ថែមទៀតថា៖ «យើងបានរបូតគ្រាប់បាល់ ក្រោយពីលេងបាន៤នាទី តាមរបៀបដ៏ឆ្កួតលេលា»៕

    ប្រភព៖ Cambosport

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ