• មិនគួរឲ្យជឿ! ដុំ​ថ្ម​មក​ពី​ភព​ដទៃ ដែល​បាន​សម្លាប់​ផ្តាច់​ពូជ​ដាយ​ណូ​ស័រ បានក្លាយជាឪសថ​ សម្លាប់​មេ​រោគ​ម​ហា​រីកទៅវិញ!

    ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងអភិវឌ្ឍន៍​បច្ចេក​វិទ្យា​មួយ​ដើម្បី​កម្ចាត់​កោសិកា​មហារីក​បាន​យ៉ាង​ច្រើន​មាន​ប្រសិទ្ធភាព ហើយ​ស្ទើរ​គ្មាន​បង្ក​ប្រតិកម្ម​បន្ទាប់បន្សំ​ពី​លោ​ហៈ Iridi ។​

    Iridi ជា​អង្គ​ធាតុគីមី មាន​លេខ​អាតូម ៧៧ ហើយ​សញ្ញា​សំគាល់​គឺ Ir ។ Iridi រឹង ពណ៌​ស ស្ថិតក្នុង​ក្រុម Platin មាន​សមត្ថភាព​ប្រឆាំង​ការ​សឹក​រិច​រិល​សូម្បី​នៅ​សីតុណ្ហភាព​ប្រមាណ 2.000°C (​ដឺ​ក្រេសេ​) ។​

    ​ក្នុង​ធម្មជាតិ​លើ​ភព​ផែនដី វា​ជា​ប្រភេទ​លោហៈ​ដ៏​កម្រ​មាន​លើ​ផ្ទៃ​សំបក​ផែនដី ។ ក្នុង​១​ឆ្នាំៗ​មនុស្សលោក​ប្រើប្រាស់​លោហៈ​នេះ​ប្រមាណ ៣​តោន​ប៉ុណ្ណោះ ក្នុង​វស័យ​ឧស្សាហកម្ម ។​

    ​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Warwick (​អង់គ្លេស​) និង​សកល​វិទ្យាល័យ Sun Yat-Sen នៅ​ចិន​បានរួម​គ្នា​អភិវឌ្ឍន៍​វិធីសាស្ត្រ​ថ្មី​ដើម្បី​កម្ចាត់​កោសិកា​មហារីក​តាមរយៈ​ការប្រើ​លោហៈ Iridi ។​

    ដុំថ្ម​អាចម៍ផ្កាយ ដែល​បាន​សម្លាប់​ផ្តាច់​ពូជ​ដាយ​ណូ​ស័រ បាន​នាំ​ឲ្យ​មនុស្ស​លោក​អាច​កម្ចាត់​កោសិកា​មហារីក ។​

    ​ពួកគេ​បាន​បង្កើត​ដុំ​ពក​មហារីក​សួន​ក្នុង​បន្ទប់ពិសោធន៍ ។ បន្ទាប់មក​គេ​អភិវឌ្ឍន៍​សូលុយស្យុង​អ័រហ្គា​និកមួយ​មានផ្ទុ​ក Iridi ដែល​មាន​សមត្ថភាព​បំប្លែង​អុកស៊ីហ្សែន​ឲ្យទៅ​ជា​សារធាតុពុល​មួយ​ឈ្មោះថា Oxy singlet ដើម្បី​កម្ទេច​កោសិកា​មហារីក ។​

    Oxy Singlet (Oxy កម្ទេចចោល​) គឺ​ឈ្មោះ​ហៅ​នៃ​ម៉ូលេគុល O2 ក្នុង​កម្រិត​ថាមពល​ខ្ពស់ -​បណ្តា electron Spin សុទ្ធតែ​មាន​គូ និង​មាន​និន្នាការ​រហ័សរហួន​ជាង​ប្រៀប​នឹង​ម៉ូលេគុល​អ័រហ្គា​និក​ធម្មតា ។​

    ​តាម Peter Sadler នៃ​សកល​វិទ្យាល័យ Warwick នៅ​ការធ្វើ​គីមី​សាស្ត្រ​រោគ​មហារីក​បច្ចុប្បន្ន​គឺ​៥០% ប្រើ​ផ្លានី​នស ជា​ឱសថ​ចង្អុល​គោលដៅ ។ ប្រការ​នេះ​មានន័យ​ថា មានឱកាស​ជាច្រើន​សម្រាប់​លោហៈ​មានតម្លៃ​ដទៃ​ទៀត​ជា​អាទិ៍ Iridi ក្លាយជា “​ឱសថ​បញ្ជា​គោលដៅ​” ថ្មី​ដើម្បី​វាយប្រហារ​កោសិកា​មហារីក​។​

    ​យ៉ាងណា​ការស្រាវជ្រាវ​កំពុងដំណើរការ ហើយ​អាច​ក្លាយ​ជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​មហារីក​នា​អនាគត​ខ្លី​ខាងមុខនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ