បែកធ្លាយតម្លៃ! Galaxy S10+ មានទំហំ ១TB មានតម្លៃជាង ១៣០០ដុល្លារនៅវៀតណាម!

ត្បិត​ថា​ Galaxy S10 មិន​ទាន់​ប្រកាស​ចេញ​មែន​ពិត ប៉ុន្តែ​សារព័ត៌មាន​វៀតណាម​ដែល​ទទួល​បាន​ដំណឹង​ពី​ប្រភព​កំបាំង​មុខ​បាន​ឲ្យ​ដឹង​ថា​ ការ​ទទួល​កុម្ម៉ង់​ទិញ Galaxy S10 នៅ​ប្រទេស​វៀតណាម​នៅ​តាម​ហាង​​លក់​រាយ​មួយ​ចំនួន នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​នេះ។

Galaxy S10 ដែល​លក់​នៅ​ប្រទេស​វៀតណាម​នឹង​មាន​ ៣ ​ម៉ូដែល ក្នុង​នោះ​រួម​មាន​ Galaxy S10e, Galaxy S10 និង Galaxy S10+ ដែល​នឹង​មាន​លក់​ផ្លូវ​ការ​ក្នុង​ប្រទេស​នេះ ចាប់​ពី​ថ្ងៃ​ទី ៨ ខែ​មីនា។ ប្រភព​​ដដែល​បាន​លើក​ឡើង​ពី​តម្លៃ​រំពឹង​ទុក​នៃ​ម៉ូដែល​ទាំង​បី ដែល​មាន​ដូច​ខាង​ក្រោម ៖

– Galaxy S10e RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ៦៤៦ ដុល្លារ

– Galaxy S10 RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ៩០៤ ដុល្លារ

– Galaxy S10+ RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ៩៩០ ដុល្លារ

​- Galaxy S10+ RAM ទំហំ ៨ GB/អង្គ​ផ្ទុក ៥១២ GB តម្លៃ​ប្រហែល​ ១ ១៦៣ ដុល្លារ

– Galaxy S10+ RAM ទំហំ ១២ GB/អង្គ​ផ្ទុក ១ TB តម្លៃ​ប្រហែល​ ១ ៣៧៨ ដុល្លារ

រាល់​ការ​កុម្ម៉ង់​ទិញ Galaxy S10 នៅ​តាម​ហាង​លក់​រាយ​នានា​ក្នុង​ប្រទេស​វៀតណាម​ក៏​មាន​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​នូវ​កាស​ Galaxy Buds ដែល​ជា​កាស​ឥត​ខ្សែ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង AirPods របស់​ Apple៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ