• ពស់វែកមួយក្បាល មានប្រវែង៥ម៉ែត តែបែជាមកលាក់ខ្លួនក្នុងផ្ទះមួយ ភោជនីយដ្ឋានមួយ បានយ៉ាងសុខស្រួល (មានវីដេអូ)

    ពស់វែក​ដ៏​ធំ​មួយ​ក្បាល ប្រវែង៥​ម៉ែត្រ ត្រូវបាន​ក្រុម​សង្គ្រោះ​ចាប់បាន​នៅក្នុង​ភោជនី​យដ្ឋា​ន​មួយ ស្ថិតក្នុង​ខេត្ត Krabi ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។

    បុគ្គលិក និង​ភ្ញៀវ​ជាច្រើន​បាន​ឈរ​ត្រៀប​ត្រា​នៅ​ខាងក្រៅ​ភោជនី​យដ្ឋា​ន បន្ទាប់​ពី​ពស់វែក​ដ៏​ធំ​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ខាង​ក្នុង​ផ្ទះបាយ នៃ​ភោជនីយ​ដ្ឋា​ន​។​

    ​ក្រុម​សង្គ្រោះ​បាន​ប្រើប្រាស់​ឧបករណ៍​ដើម្បី​ចាប់​ពស់​នោះ ដោយ​ចំណាយ​ពេល​ប្រហែល ២០​នាទី​។ ពស់​នោះ​ត្រូវបាន​គេ​ជឿជាក់ថា មាន​អាយុ ១៥​ឆ្នាំ និង​មាន​ទម្ងន់ ២០​គីឡូក្រាម​។​

    ​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តំបន់​នោះ​ជឿជាក់ថា ពស់វែក​នោះ​មានព្រលឹង​កាន់ ប៉ុន្តែ​ក្រុម​អ្នក​ចាប់​ពស់​នោះ​បញ្ជាក់ថា វា​ចេញពី​ព្រៃ​ដើម្បី​ស្វែងរក​ចំណី​ប៉ុណ្ណោះ​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ