ស្មោះស្មាគ្រមែន! មិត្តប្រុស បានស្លាប់កាលពីរឆ្នាំទៅហើយ តែនាងនៅតែបង្ហោះរូបផ្អែមល្ហែម បញ្ជាក់ពីស្នេហាពិតទៀត

តារាម៉ូដែលកូនកាត់ ចិន-ហ្វីលីពីន Janica Nam Floresca និងមិត្តប្រុសរបស់នាងឈ្មោះថា Franco Hernandez ដែលជាសមាជិកនៃក្រុមរាំមួយក្រុមនៅហ្វីលីពីន ដែលអ្នកទាំងពីរសុទ្ធតែមានវ័យក្មេងដូចគ្នាហើយស្រលាញ់គ្នាយ៉ាងខ្លាំង។ នេះបើយោងតាមរបាយការណ៏របស់ Inquirer បានរាយការណ៏ថានៅក្នុងឧបទ្ទវហេតុមួយដែលបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីនកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ គឺនៅពេលដែលពួកគេត្រូវបង្ខំចិត្តចេញពីទូកមួយទៅទូកផ្សេងទៀតទាំងដែលកំពុងមានរលកធំ។

ពួកគេទាំងពីរមិនចេះហែលទឹកដូចគ្នា ដូច្នេះហើយខណះពេលដែល Janica បានលោតទៅលើទូកអ្នកនេសាទនោះ Franco បានឃាត់ខ្លួននាង។ រលកដ៏ខ្លាំងមួយទៀតបានរារាំងនិងបង្កជាបញ្ហាដល់គូរស្នេហ៏មួយគូរនេះហើយពេលនោះដែរ ពួកគេទាំងពីរត្រូវបានជួយសង្គ្រោះភ្លាមៗតែគាត់បានសម្លប់បាត់ស្មារតី។ ពេលទៅដល់មន្ទីរពេទ្យ Franco បានបាត់បង់ជីវិតទៅហើយដែលគាត់មានអាយុត្រឹមតែ ២៦ឆ្នាំតែប៉ុណ្ណោះ។

ជាងមួយឆ្នាំក្រោយមកក្ដីស្រលាញ់របស់ Janica នៅតែមានសម្រាប់ Franco របស់នាងរហូតមកទល់ពេលនេះនាងនៅតែបង្ហោះរូបភាពរបស់ពួកគេដែលបានថតជាមួយគ្នានៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ជាប្រចាំ។

តោះ! មកមើលកម្រងរូបភាពរបស់នាងដែលបានបង្ហោះនាពេលកន្លងមក៖

ប្រែសម្រួលដោយ៖ RathDy
ប្រភព ៖ worldofbuz

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ