ប្លែកមែន! ប្តីតាមទាន់ប្រពន្ធមានស្រី ខឹងខ្លាំងដកកាំភ្លើង បាញ់ស្រីស្នេហ៍ប្រពន្ធ រងរបួសជើងធ្ងន់

កំពត៖ កាលពីម្សិលមិញសាលាដំបូងខេត្តកំពតបានចោទប្រកាន់ និងឃាត់ខ្លួនមន្រ្តីប៉ូលីសស្រុកម្នាក់ពីបទបាញ់ប្រហារ និងបង្ករបួសស្នាមដល់ស្រីស្នេហ៍របស់ប្រពន្ធខ្លួនឯង។ លោក សូ​​ វុទ្ធធឿន អនុប្រធានប៉ូលីសស្រុកទឹកឈូបានកំណត់អត្តសញ្ញាណជនជាប់ចោទនោះថាជាអនុប្រធានទី ២ លោក ហុក ចេង, នៃប្រធានការិយាល័យព្រហ្មទណ្ឌស្រុក។

មន្រ្តីប៉ូលីសបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា ឡាយ លី ជាអ្នកលក់ភេសជ្ជះមកពីស្រុកដូចគ្នា។ លោកបានបន្តទៀតថាជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម។ ប្រសិនបើត្រូវបានផ្ដន្ទាទោសជននេះអាចជាប់គុករហូតដល់ ១៥ ឆ្នាំ។

យោងតាមសម្ដីរបស់មន្រ្តីប៉ូលីសកាលពីថ្ងៃច័ន្ទបាននិយាយថាប្រហែលម៉ោង ១២ និង៣០នាទី ល្ងាចថ្ងៃព្រហស្បតិ៍ត្រូវនិងថ្ងៃទី៨ គុម្ភៈ ឆ្នាំ២០១៩នេះ អ្នកស្រីលី កំពុងធ្វើដំណើរជាមួយភរិយារបស់លោកចេង(ជនជាប់ចោទ)នៅលើម៉ូតូមួយស្ថិតនៅក្នុងភូមិម៉ាកប្រាង នៅពេលនោះហើយដែលលោកចេងតាមទាន់អ្នកទាំងពីរ។

ដោយប្រទះឃើញបែបនេះលោកចេងចាប់ផ្ដើមសង្ស័យថាភរិយារបស់គាត់កំពុងមានទំនាក់ទំនងជាមួយនារីម្នាក់ទៀត និងតាមដានពីក្រោយអ្នកទាំងពីររហូតទៅដល់ផ្ទះសំណាក់មួយនៅក្រុងកំពត។ បន្ទាប់មកលោក ចេង ចូលទៅរកអ្នកទាំងពីរដើម្បីឃាត់ពួកគេដោយបានទាញកាំភ្លើងខ្លីចេញពីចង្គេះហើយបាញ់ចំនួនពីរគ្រាប់ទៅលើជនរងគ្រោះ។ ដោយមានគ្រាប់កាំភ្លើងមួយគ្រាប់ត្រូវនឹងជង្គង់ខាងស្ដាំរបស់ជនរងគ្រោះដែលបង្កអោយមានរបួសធ្ងន់ធ្ងរ។

ដោយមានមន្រ្តីប៉ូលីសនៅក្បែរនោះបានលឺស្នូរកាំភ្លើងក៏ចុះមកអន្តរាគមន៏ភ្លាមៗ ប៉ុន្តែលោកចេងបានគេចខ្លួនចេញពីកន្លែងកើតហេតុមុនពេលប៉ូលីសមកដល់ មន្រ្តីនគរបាលក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនៅក្បែរនោះ។ ក្រោយមកលោកចេងត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់នៅឃុំម៉ាកប្រាងនាម៉ោងប្រហែលជា ២ រសៀល។ ប៉ូលីសបានដកហូតកាំភ្លើងខ្លីនិងគ្រាប់មួយចំនួនទៀត។ លោក ចេងដែលជាជនជាប់ចោទបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ន៕

ប្រែសម្រួលដោយ៖ RathDy
ប្រភព ៖ khmertimeskh

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ