• តោះមកស្កាល់ កន្លែងបណ្តុះថ្នាលអត្តពលិកអូឡាំពិក ប្រទេសចិន, តើតឹងរឹង គួរឲ្យខ្លាចយ៉ាងណា?

    កន្លែងហាត់ប្រាណ Nanning នៅទីក្រុងណាននីងប្រទេសចិន គឺជាជំរុំបណ្ដុះបណ្ដាលមួយក្នុងចំណោមជំរុំហ្វឹកហ្វឺនផ្សេងទៀតដែលតឹងរឹងនិងខ្លាំងក្លានៅក្នុងប្រទេសចិន។ នៅទីនោះក្មេងៗមានអាយុត្រឹមតែ ៥ឆ្នាំកំពុងពុះពារយ៉ាងខ្លាំងដើម្បីបំពេញតាមទម្រង់ការទាមទារ។

    មើលទៅមុខរបស់ក្មេងម្នាក់នេះពោរពេញទៅដោយភាពឈឺចាប់ក្នុងការហ្វឹកហាត់សម្រាប់ត្រៀមកីឡាអូឡាពិកខណះអ្នកបង្វឹករបស់នាងឈរនៅលើជើងរបស់នាង។ រូបរ៉ុកកែតអវកាសនិងអវកាសយានិកសត្វនៅលើអាវពណ៏ក្រហមរបស់នាងគឺជាការរំលឹកដ៏ខ្លាំងក្លានិងអស្ចារ្យនៃក្មេងស្រីតូចម្នាក់នេះខណះដែលនាងហ្វឹកហាត់យ៉ាងខ្លាំងដូចជាអត្តពលិកពេញវ័យនៅប្រទេសលោកខាងលិច។

    បញ្ជាក់ផងដែរថាកន្លែងហ្វឹកហ្វឺន Nanning នេះដែរមានឪពុកម្ដាយជាច្រើនបានបញ្ជូនកូនៗរបស់ពួកគេទៅរៀនពីរបៀបអោយក្លាយជាម្ចាស់ជើងឯក។ ប៉ុន្តែខណះពេលដែលបច្ចេកទេសនៃការហ្វឹកហ្វាត់ហាក់មើលទៅដូចជាខ្លាំងក្លាជាងលោកលិចខ្លាំងឆ្ងាយ ពួកគេក៏បាននិយាយថាហេតុនេះហើយទើបអត្តពលិករបស់ប្រទេសចិននៅទីក្រុងឡុងដ៏កាលពីឆ្នាំ ២០១២ មើលទៅដូចងាយស្រួលក្នុងហែលទឹក ជ្រមុជទឹក ការលើកដែក និងនាំអោយពួកគេឆ្ពោះទៅរកជ័យជំនះ។

    ការហ្វឹកហ្វាត់នេះត្រូវបានគេដឹងថាចាប់ផ្ដើមពីអាយុតិចស្ទើរមិនគួរអោយជឿហើយក្រុមកុមារទាំងនេះហាក់ដូចជាមិនមានភាពខុសគ្នាទេនៅពេលដែលពួកគេប្រឹងប្រែងដើម្បីបំពេញនូវតម្រូវការអោយទម្លាប់នឹងការបង្វិលនិងរលាស់ខ្លួននៅលើរបាឈើ កងដែកនៅអូឡាំពិកនិងការរលាស់ខ្លួនរួចឈរអោយនឹងលើកម្រាល។ ក្មេងប្រុសស្រីទាំងនោះមើលទៅមិនមានអាយុលើសពី ៥ ទៅ ៦ ឆ្នាំនោះទេដែលត្រូវបានគេប្រគល់ភារកិច្ចដូចជា ប្រយ៉ុងខ្លួនលើធ្នឹម, ព្យួរខ្លួនជាមួយកងដែកពីរនិងពត់ឆ្អឹងតោងសរសៃរខ្លួនប្រាណក្នុងអំឡុងពេលវគ្គបណ្ដុះបណ្ដាលហាត់ប្រាណ។

    កាលពីខែមករាឆ្នាំមុនមានរូបភាពដែលត្រូវបានបង្ហោះនៅលើអ៊ិនធឺណែតបង្ហាញអោយឃើញពីកុមារចិនទាំងនោះយំដោយភាពឈឺចាប់ពេលដែលពួកគេត្រូវបានដាក់អោយបំពេញកាងារ។ ក្នុងករណីនេះដែរពួកគេភ្លេចថាហេតុអ្វីពួកគេនៅទីនោះ, សញ្ញាធំមួយបាននៅលើបានរំលឹកពួកគេ នោះគឺ “មេដៃមាស” ,ស្ដាប់មើលទៅវាជាពាក្យសាមញ្ញសម្រាប់ពួកគេ។ ក៏មានមតិខ្លះបានលើកឡើងថាការបង្រៀនពួកគេបែបនេះគឺជាបេសកកម្មរបស់ពួកគេនៅក្នុងជីវិតគឺដើម្បីផ្ដួលអាមេរិកនិងដើម្បីសមាជិកទាំងអស់ឈានទៅកំពូលនៃវេទិកានេះ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ dailymail

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ