• សម្រាប់ Fan PUBG!! បុរសម្នាក់សុខចិត្ត ចាកចោលប្រពន្ធកំពុងមានផ្ទៃពោះ និងគ្រួសារដោយសារហ្គេម PUBG

    ការលេងហ្គេមតែងតែមានភាពពេញនិយមក្នុងកាត់បន្ថយស្រ្តេសសម្រាប់មនុស្សមួតចំនួន។ បើតាមការសិក្សាបានបង្ហាញថាការលេងហ្គេមអាចមានផលវិជ្ជមានច្រើនដូចជាអាចអោយរាប់អានមិត្តភក្កិថ្មីៗ រួមទាំងកាត់បន្ថយការថប់អារម្មណ៏ជាទូទៅ។

    យ៉ាងណាក៏ដោយនៅតែមានបញ្ហាខ្លះត្រូវបានរាយការណ៏មកថាការដែលញៀននឹងការលេងហ្គេមខ្លាំងពេកក៏អាចប៉ះពេលដល់ពេលវេលានៃជីវិតអ្នកណាម្នាក់ផងដែរ។ យ៉ាងណាមិញជួនកាលវាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាទីស្រលាញ់នៅជុំវិញយើងផងដែរ។

    យោងតាមការបង្ហោះមួយនៅលើបណ្ដាញសង្គមហ្វេសបុកបានអោយដឹងថា ស្រ្តីកំពុងពរពោះម្នាក់ត្រូវបានប្ដីបោះបង់ចោល ដោយសារតែប្ដីរបស់គាត់ញៀននឹងការលេងហ្គេម PUBG ពេក។ ស្រ្តីម្នាក់នោះត្រូវបានគេដឹងថាកំពុងមានផ្ទៃពោះ ៤ខែទៅហើយ នាងក៏បានប្រាប់អោយដឹងថាការញៀនរបស់ប្ដីគាត់បានចាប់ផ្ដើមនៅពេលបងប្រុសរបស់គាត់បានណែនាំហ្គេមនេះមកគាត់។ ចាប់តាំងពីពេលនោះមកពួកគេតែងតែឈ្លោះគ្នាជាច្រើនលើកទាក់ទងនឹងបញ្ហានេះ ដែលនៅទីបំផុតបានធ្វើអោយគាត់សម្រេចចិត្តចាកចេញពីក្រុមគ្រួសារ។

    បានក៏បានប្រាប់ពីហេតុផលដែលចាប់ផ្ដើមឡើងដំបូងអោយមានការតឹងសរសៃរកដាក់គ្នាព្រោះតែប្ដីរបស់គាត់តែងតែលេងហ្គេមដល់យប់ជ្រៅ។ ពួកគេទាំងពីរចាប់ផ្ដើមឈ្លោះគ្នាព្រោះតែគាត់ក្រោយឡើងនៅពេលព្រឹកយឺត ធ្វើអោយគាត់ខ្ចីខ្ចារនឹងកាងារគាត់និងអាជីវកម្មរបស់គាត់ផងដែរ។ ដោយហេតុនេះគ្រប់ភរិយាទាំងអស់ច្បាស់ជាមិនគាំទ្រស្វាមីរបស់ខ្លួន ដែលបណ្ដាលអោយនាងស្ដីបន្ទោសគាត់ព្រោះតែញៀននឹងការលេងហ្គេមពេក។

    ពួកយើងក៏សង្ឃឹមថាប្ដីរបស់នាងនឹងត្រលប់មករកគ្រួសារវិញ។ ហើយក៏សង្ឃឹមថាបញ្ហាទាំងនោះត្រូវបានដោះស្រាយហើយពួកគេទាំងពីរនឹងត្រូវរូវគ្នាវិញក្លាយជាគ្រួសារដែលសប្បាយរីករាយម្ដងទៀត៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ