ស្តែងៗណាស់! កំពុង​ដើរ​សុខៗ ស្រាប់តែ​អគារ​កម្ពស់៨ជាន់​បាក់ស្រុតភ្លាមៗ គួរឲ្យរន្ធត់ នៅប្រទេស​តួ​គី​(​វីដេអូ​)

វីដេអូ​មួយ​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ផ្នែក​ខាងស្តាំ​នៃ​អគារ​កម្ពស់ ៨ ជាន់ នៅក្នុង​ទីក្រុង Istanbul ប្រទេស​តួ​គី ស្រាប់តែ​បាក់ស្រុត​ចុះ​ភ្លាមៗសង្កត់​លើង​មនុស្សម្នា​កំពុង​ដើរ​នៅ​ខាងក្រោម​គួរ​ឲ្យ​រន្ធត់​បំផុត កាលពីវេលាម៉ោង ៤ និង៤២ នាទីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។​

តាមរយៈ​វីដេអូ ខណៈ​អ្នក​ថ្មើរជើង​មួយ​ហ្វូង បាន​កំពុង​ដើរ​នៅ​ខាងក្រោម ស្រាប់តែ​ផ្នែក​នៃ​អាគារ​បាន​បាក់ស្រុត បណ្តាល​ឲ្យ​ជះ​បំណែក​ថ្ម និង​កម្ទេចធូលី​ចូល​លើ​ដងផ្លូវ​ឡើង​ង​ងិ​ត​ឈ្លប់​តែម្តង ។ នៅពេលនោះ ក៏​ឃើញ​អ្នកដំណើរ​មួយចំនួន​បាន​រត់​រួចខ្លួន​ទាំង​ព្រលឹងចុងសក់ ប៉ុន្តែ មនុស្ស​ជាច្រើន​ទៀត ពុំ​អាច​រត់​រួច​នោះទេ ។ មនុស្ស ១១ នាក់ ត្រូវបាន​រាយការណ៍​ថា​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ